សំណៅ​កំណែ:v20260128

គោលការណ៍ឯកជនភាពទូទៅរបស់ Xiaomi

គោលការណ៍ឯកជនភាពទូទៅរបស់យើងត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 10 ខែតុលា ឆ្នាំ 2025។

សូមចំណាយពេលបន្តិចដើម្បីស្គាល់ខ្លួនអ្នកតាមរយៈការអនុវត្តឯកជនភាពរបស់យើង និងអនុញ្ញាតឱ្យយើងដឹង ប្រសិនបើអ្នកមានសំណួរណាមួយ។

ទិដ្ឋភាពទូទៅ

1. សេចក្តីផ្តើម

2. តើព័ត៌មានផ្ទាល់ខ្លួនមានន័យដូចម្ដេច?

3. តើព័ត៌មានអ្វីខ្លះដែលយើងប្រមូល និងសម្រាប់គោលបំណងអ្វីខ្លះ?

4. តើយើងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបីដោយរបៀបណា?

5. តើអ្វីជាមូលដ្ឋានច្បាប់សម្រាប់ដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក?

6. តើអ្វីជាការការពារសុវត្ថិភាពរបស់យើង ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក?

7. តើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានរក្សាទុករយៈពេលប៉ុន្មាន?

8. តើអ្នកអាចគ្រប់គ្រងចំណូលចិត្តឯកជនភាពរបស់អ្នកដោយរបៀបណា?

9. តើអ្វីជាសិទ្ធិការពារទិន្នន័យរបស់អ្នក?

10. តើត្រូវអនុវត្តសិទ្ធិការពារទិន្នន័យរបស់អ្នក និងទាក់ទងមកយើងដោយរបៀបណា?

11. តើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានផ្ទេរជាសកលដោយរបៀបណា?

12. តើត្រូវការពារអនីតិជនដោយរបៀបណា?

13. តើអ្នកត្រូវយល់ព្រមនឹងលក្ខខណ្ឌភាគីទីបីណាមួយដែរឬទេ?

14. តើយើងធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពនេះដោយរបៀបណា?

1. សេចក្តីផ្តើម

ឯកជនភាពគឺជាគុណតម្លៃស្នូលមួយរបស់ Xiaomi ហើយការការពារឯកជនភាពរបស់អ្នកគឺជាអាទិភាពខ្ពស់បំផុតរបស់យើង។ ទោះបីជាផលិតផល ឬសេវាកម្មនីមួយៗរបស់ Xiaomi មានគោលការណ៍ឯកជនភាពរបស់ខ្លួនផ្ទាល់ក៏ដោយ ក៏យើងបានរួមបញ្ចូលចំណុចសំខាន់ៗមួយចំនួនដែលបានសង្ខេបនៅក្នុងគោលការណ៍ឯកជនភាពទូទៅនេះដែរ។ តាមវិធីនេះ អ្នកអាចចូលមើលព័ត៌មានតាមពីរបែបបានយ៉ាងរហ័ស៖ កំណែសាមញ្ញជាងនៅទីនេះ និងកំណែជាក់លាក់ និងលម្អិតជាងដោយចូលមើលគោលការណ៍ឯកជនភាពរបស់ផលិតផល និង/ឬសេវាកម្មដែលអ្នកចាប់អារម្មណ៍។

សូមចំណាំថា ការដំណើរការព័ត៌មានផ្ទាល់ខ្លួនដែលបានអនុវត្តដោយ Xiaomi អាចខុសគ្នាទៅតាមផលិតផល និង/សេវាកម្មបង់ប្រាក់ ក៏ដូចជាទៅតាមមុខងារដែលបានប្រើ និងការកំណត់រចនាសម្ព័ន្ធដែលបានជ្រើសរើសដោយអ្នកប្រើប្រាស់ម្នាក់ៗ។

ទីបំផុត អ្វីដែលយើងចង់បានគឺល្អបំផុតសម្រាប់អ្នកប្រើប្រាស់ទាំងអស់របស់យើង។ ប្រសិនបើអ្នកមានសំណួរណាមួយអំពីការអនុវត្តការដំណើរការទិន្នន័យរបស់យើងដូចដែលបានសង្ខេបនៅក្នុងគោលការណ៍ឯកជនភាពទូទៅ សូមទាក់ទងមកយើងតាមរយៈ https://privacy.mi.com/support ដើម្បីដោះស្រាយចម្ងល់ជាក់លាក់របស់អ្នក។ យើងរីករាយនឹងរង់ចាំស្តាប់ពីអ្នក។

2. តើព័ត៌មានផ្ទាល់ខ្លួនមានន័យដូចម្ដេច?

ក្រោមគោលការណ៍ឯកជនភាពនេះ "ព័ត៌មានផ្ទាល់ខ្លួន" មានន័យថា ព័ត៌មានដែលអាចត្រូវបានប្រើ ដើម្បីកំណត់អត្តសញ្ញាណបុគ្គលដោយផ្ទាល់ ឬដោយប្រយោល ពីព័ត៌មាននោះតែមួយ ឬពីព័ត៌មាននោះដែលបានរួមបញ្ចូលជាមួយព័ត៌មានផ្សេងទៀតអំពីបុគ្គលនោះដែលមានផ្ដល់ជូន Xiaomi លើកលែងតែមានការផ្ដល់ជាពិសេសដោយច្បាប់ជាធរមាននៅក្នុងតំបន់របស់អ្នកក្រៅពីនេះ។ វារួមបញ្ចូលព័ត៌មានដូចជា ឈ្មោះ ព័ត៌មានលម្អិតអំពីទំនាក់ទំនង លេខសម្គាល់អត្តសញ្ញាណ ទិន្នន័យទីតាំង ឬលេខសម្គាល់អនឡាញ (ឧ. លេខសម្គាល់គណនី Xiaomi)។ យើងនឹងប្រើព័តមានផ្ទាល់ខ្លួនរបស់អ្នកយ៉ាងតឹងរ៉ឹង ស្របតាមគោលការណ៍ឯកជនភាពនេះ។

3. តើព័ត៌មានអ្វីខ្លះដែលយើងប្រមូល និងសម្រាប់គោលបំណងអ្វីខ្លះ?

3.1 ការប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអ្នក

ការដំណើរការព័ត៌មានផ្ទាល់ខ្លួនដែលបានអនុវត្តដោយ Xiaomi អាចខុសគ្នាទៅតាមផលិតផល និង/សេវាកម្ម ក៏ដូចជាទៅតាមមុខងារដែលបានប្រើ និងការកំណត់រចនាសម្ព័ន្ធដែលបានជ្រើសរើសដោយអ្នកប្រើប្រាស់ម្នាក់ៗ។ ដូច្នេះហើយ នៅពេលប្រើផលិតផល ឬសេវាកម្មរបស់យើង ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានដំណើរការ ដើម្បីផ្ដល់ឱ្យអ្នកនូវផលិតផល និង/ឬសេវាកម្មដែលអ្នកជ្រើសរើស។

ទោះបីជាអ្នកអាចរកឃើញព័ត៌មានបន្ថែមនៅក្នុងគោលការណ៍ឯកជនភាពជាក់លាក់នៃផលិតផល និង/ឬសេវាកម្មដែលអ្នកកំពុងប្រើក៏ដោយ មូលហេតុចម្បងដែលយើងប្រមូលព័ត៌មានផ្ទាល់ខ្លួនគឺដើម្បីផ្ដល់ឱ្យអ្នកនូវផលិតផល និងសេវាកម្មដែលអ្នកជ្រើសរើស។ ដូច្នេះហើយ ព័ត៌មានភាគច្រើនដែលយើងដំណើរការពាក់ព័ន្ធនឹងអ្នកគឺជាព័ត៌មានដែលចាំបាច់សម្រាប់ការផ្ដល់ផលិតផល ឬសេវាកម្មទាំងនេះ។

អាស្រ័យលើសេវាកម្មដែលអ្នកជ្រើសរើស យើងអាចប្រមូលប្រភេទព័ត៌មានដូចខាងក្រោម៖

3.1.1 ព័ត៌មានដែលអ្នកផ្ដល់ឱ្យយើង

យើងអាចប្រមូលព័ត៌មានផ្ទាល់ខ្លួនណាមួយដែលអ្នកផ្តល់ជូនយើង ដែលចាំបាច់សម្រាប់សេវាកម្មដែលអ្នកជ្រើសរើស។ ឧទាហរណ៍ អ្នកអាចផ្ដល់ឈ្មោះ លេខទូរសព្ទចល័ត អាសយដ្ឋានអ៊ីមែល អាសយដ្ឋានដឹកជញ្ជូន ព័ត៌មានអំពីការបញ្ជាទិញ ព័ត៌មានលម្អិតអំពីការចេញវិក្កយបត្រ លេខគណនីធនាគារ ឈ្មោះម្ចាស់គណនី លេខកាតឥណទាន និងព័ត៌មានផ្សេងទៀតរបស់អ្នក ប្រសិនបើអ្នកប្រើសេវាកម្មលក់រាយ mi.com។ អ្នកអាចធ្វើសមកាលកម្មសម្ភារៈ ឬទិន្នន័យ ប្រសិនបើអ្នកប្រើសេវាកម្ម Xiaomi Cloud។ អ្នកអាចផ្ដល់ភេទ ព័ត៌មានដែលពាក់ព័ន្ធនឹងសុវត្ថិភាព និងព័ត៌មានផ្សេងទៀតរបស់អ្នក ប្រសិនបើអ្នកបង្កើតគណនី។ អ្នកអាចផ្ដល់ឱ្យយើងនូវឈ្មោះហៅក្រៅ អាសយដ្ឋានអ៊ីមែល រូបថត វីដេអូ ឬព័ត៌មានដែលចាំបាច់ផ្សេងទៀតរបស់អ្នក ប្រសិនបើអ្នកចូលរួមសកម្មភាពផ្សព្វផ្សាយ។ អ្នកអាចផ្ដល់ឈ្មោះ លេខទូរសព្ទចល័ត និងអាសយដ្ឋានរបស់អ្នក ប្រសិនបើចូលរួមជាមួយយើង ខ្លឹមសាររបស់យើង ឬការធ្វើទីផ្សាររបស់យើង ឬឈ្នះរង្វាន់។

3.1.2 ព័ត៌មានដែលយើងប្រមូល ក្នុងអំឡុងពេលដែលអ្នកប្រើប្រាស់សេវាកម្ម

  • ព័ត៌មានដែលពាក់ព័ន្ធនឹង SIM ឬឧបករណ៍។ ឧទាហរណ៍ លេខ IMEI/OAID, GAID, លេខ IMSI, អាសយដ្ឋាន MAC, លេខស៊េរី, ប្រភេទនិងកំណែប្រព័ន្ធ, កំណែ ROM, កំណែ Android, លេខសម្គាល់ Android, លេខសម្គាល់ Space, ប្រតិបត្តិករ SIM កាតនិងតំបន់ទីតាំងរបស់ខ្លួន, ព័ត៌មានអំពីផ្ទាំងអេក្រង់, ព័ត៌មានអំពីផ្ទាំងចុចលេខរបស់ឧបករណ៍, ឈ្មោះម៉ូដែលនិងព័ត៌មានលម្អិតអំពីក្រុមហ៊ុនផលិតឧបករណ៍ (ដូចជា CPU, ទំហំផ្ទុក, ការប្រើប្រាស់ថ្ម, សីតុណ្ហភាពឧបករណ៍និងកម្រិតគុណភាពអេក្រង់ ម៉ូដែលឡេនកាមេរ៉ា ចំនួនដងដែលអេក្រង់ត្រូវបានដាស់ ឬដោះសោ)។

  • ព័ត៌មានដែលពាក់ព័ន្ធនឹងអ្នកដែលអាចត្រូវបានចាត់ចែងដោយក្រុមហ៊ុនផ្ដល់សេវាកម្មភាគីទីបី និងដៃគូអាជីវកម្មរបស់យើង៖ យើងអាចប្រមូល និងប្រើព័ត៌មានដូចជា លេខសម្គាល់ការផ្សាយពាណិជ្ជកម្មរបស់អ្នក ដែលបានចាត់ចែងដោយក្រុមហ៊ុនផ្ដល់សេវាកម្មភាគីទីបី និងដៃគូអាជីវកម្ម។

  • ព័ត៌មានដែលពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីរបស់អ្នក រួមទាំងលេខសម្គាល់ប្លែកពីគេសម្រាប់កម្មវិធី (ឧ. VAID, OAID, AAID, លេខសម្គាល់ករណី) និងព័ត៌មានកម្មវិធីមូលដ្ឋានដូចជា បញ្ជីកម្មវិធី, ព័ត៌មានអំពីលេខសម្គាល់កម្មវិធី, កំណែ SDK, ការកំណត់ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ, ការកំណត់កម្មវិធី (តំបន់ ភាសា ល្វែងម៉ោង ពុម្ពអក្សរ) ពេលវេលាដែលកម្មវិធីចូល/ចេញពីផ្ទៃខាងមុខ និងកំណត់ត្រាស្ថានភាពកម្មវិធី (ឧ. ការទាញយក ការដំឡើង ការធ្វើបច្ចុប្បន្នភាព ការលុប)។

  • ព័ត៌មានដែលបានបង្កើត នៅពេលអ្នកប្រើសេវាកម្មប្រព័ន្ធ Xiaomi ដូចជាគ្រឿងសម្គាល់ ការវាយតម្លៃ ព័ត៌មានអំពីការចូលគណនី និងប្រវត្តិរុករករបស់អ្នកនៅក្នុងសហគមន៍ Xiaomi សាររបស់អ្នកនៅក្នុងសហគមន៍ Xiaomi (អាចឱ្យអ្នកផ្ញើ និងអ្នកទទួលមើលឃើញតែប៉ុណ្ណោះ) ប្រវត្តិចាក់សំឡេង និងសំណួរស្វែងរករបស់អ្នកនៅក្នុងសេវាកម្មតន្ត្រី ការចូលចិត្ត មតិ សំណព្វ ការចែករំលែក និងសំណួរស្វែងរករបស់អ្នកនៅក្នុងសេវាកម្មទម្រង់រចនា ភាសាប្រព័ន្ធ ប្រទេសនិងតំបន់ ស្ថានភាពបណ្ដាញ និងបញ្ជីកម្មវិធីនៅក្នុងឃ្លាំងកម្មវិធី ព័ត៌មានអំពីការប្រើប្រាស់របស់អ្នក រួមទាំងតំបន់, IP, ក្រុមហ៊ុនផ្ដល់ខ្លឹមសារដែលពាក់ព័ន្ធ, ភាពញឹកញាប់នៃការផ្លាស់ប្ដូរផ្ទាំងរូបភាព, ការមើលរូបភាព, ម៉ូដរុករករូបភាព, រយៈពេលរុករករូបភាព, ការចុចនិងការបង្ហាញអត្ថបទ និងការជាវនៅក្នុងកងរង្វង់ផ្ទាំងរូបភាព។

  • ព័ត៌មានទីតាំង (សម្រាប់តែសេវាកម្ម/មុខងារជាក់លាក់ប៉ុណ្ណោះ)៖ ប្រភេទព័ត៌មានផ្សេងៗនៅលើទីតាំងប្រហាក់ប្រហែល ឬជាក់លាក់របស់អ្នក ប្រសិនបើអ្នកប្រើសេវាកម្មដែលពាក់ព័ន្ធនឹងទីតាំង (ការរុករក អាកាសធាតុ ស្វែងរកឧបករណ៍។ល។)។ ព័ត៌មាននេះអាចរួមបញ្ចូលតំបន់ លេខកូដប្រទេស លេខកូដទីក្រុង លេខកូដបណ្តាញទូរសព្ទចល័ត លេខកូដទូរសព្ទចល័តនៃប្រទេស អត្តសញ្ញាណទីតាំងបណ្ដាញ ព័ត៌មានរយៈបណ្តោយ និងរយៈទទឹង ការកំណត់ល្វែងម៉ោង និងការកំណត់ភាសា។ អ្នកអាចដាក់កំហិតសិទ្ធិរបស់កម្មវិធីនីមួយៗក្នុងការចូលប្រើព័ត៌មានទីតាំងបានគ្រប់ពេលនៅក្នុងការកំណត់ > កម្មវិធី > ការអនុញ្ញាត > ការអនុញ្ញាត > ទីតាំង។

  • ព័ត៌មានកំណត់ហេតុ៖ ព័ត៌មានដែលទាក់ទងនឹងការប្រើប្រាស់មុខងារ កម្មវិធី និងគេហទំព័រជាក់លាក់របស់អ្នក។ វាអាចរួមបញ្ចូលខូគី និងបច្ចេកវិទ្យាកំណត់អត្តសញ្ញាណផ្សេងទៀត អាសយដ្ឋាន IP, ព័ត៌មានស្នើសុំបណ្តាញ, ប្រវត្តិសារបណ្តោះអាសន្ន, កំណត់ហេតុប្រព័ន្ធស្តង់ដា, ព័ត៌មានអំពីការគាំង និងព័ត៌មានកំណត់ហេតុដែលបានបង្កើតដោយការប្រើប្រាស់សេវាកម្ម (ដូចជាពេលវេលាចុះឈ្មោះ ពេលវេលាចូលប្រើ ពេលវេលាសកម្មភាព។ល។)។

  • ព័ត៌មានផ្សេងទៀត៖ គុណតម្លៃនៃលក្ខណៈបរិស្ថាន (ECV) (ពោលគឺ គុណតម្លៃដែលបានបង្កើតពីលេខសម្គាល់គណនី Xiaomi, លេខសម្គាល់ឧបករណ៍, លេខសម្គាល់ Wi-Fi ដែលបានភ្ជាប់ និងព័ត៌មានទីតាំង) ។

3.1.3 ព័ត៌មានពីប្រភពភាគីទីបី

នៅពេលទទួលបានការអនុញ្ញាតដោយច្បាប់ យើងនឹងប្រមូលព័ត៌មានអំពីអ្នកពីប្រភពភាគីទីបី។ ឧទាហរណ៍៖

  • សម្រាប់សេវាកម្មមួយចំនួនដែលអាចរួមបញ្ចូលប្រតិបត្តិការគណនី និងហិរញ្ញវត្ថុដែលមានការអនុញ្ញាតរបស់អ្នក យើងអាចបញ្ជាក់ភាពត្រឹមត្រូវនៃព័ត៌មានដែលអ្នកបានផ្តល់ជូន (ដូចជាលេខទូរសព្ទ) តាមរយៈប្រភពភាគីទីបីដែលស្របច្បាប់សម្រាប់គោលបំណងការពារសុវត្ថិភាព និងការក្លែងបន្លំ។

  • ការបង្កើនប្រសិទ្ធភាពគំរូផ្សាយពាណិជ្ជកម្មត្រូវបានអនុវត្តតាមរយៈលេខសម្គាល់ប្លែកពីគេដែលបានកំណត់ (ដូចជា IMEI/OAID/GAID ដែលបានទទួលពីអ្នកផ្សាយពាណិជ្ជកម្ម) ហើយនៅក្រោមកាលៈទេសៈជាក់លាក់ ទិន្នន័យប្រតិបត្តិការនៃការបំប្លែងដោយផ្នែក (ដូចជាការចុច) ដែលទាក់ទងនឹងការប្រើប្រាស់សេវាកម្មផ្សាយពាណិជ្ជកម្មរបស់អ្នកក៏នឹងត្រូវបានប្រើ ដើម្បីផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មផងដែរ។

  • យើងក៏អាចទទួលបានព័ត៌មានមួយចំនួនដូចជា លេខសម្គាល់គណនី ឈ្មោះហៅក្រៅ រូបថតកម្រងព័ត៌មាន និងអាសយដ្ឋានអ៊ីមែលពីសេវាកម្មបណ្តាញសង្គមភាគីទីបី (ឧ. នៅពេលដែលអ្នកប្រើគណនីបណ្តាញសង្គម ដើម្បីចូលសេវាកម្ម Xiaomi) ផងដែរ។

  • ព័ត៌មានអំពីអ្នកដែលអ្នកផ្សេងទៀតផ្តល់ឱ្យយើង ដូចជាអាសយដ្ឋានដឹកជញ្ជូនរបស់អ្នក ដែលអ្នកប្រើប្រាស់ផ្សេងទៀតអាចផ្តល់ឱ្យយើង នៅពេលគាត់ទិញផលិតផលសម្រាប់អ្នកតាមរយៈសេវាកម្ម mi.com។

3.1.4 ព័ត៌មានដែលមិនមានអត្តសញ្ញាណផ្ទាល់ខ្លួន

យើងខ្ញុំក៏អាចប្រមូលប្រភេទព័ត៌មានផ្សេងទៀតផងដែរ ដែលមិនទាក់ទង់ដោយផ្ទាល់ ឬដោយប្រយោលទៅបុគ្គលណាម្នាក់ ហើយដែលមិនត្រូវបានកំណត់ថាជាព័ត៌មានផ្ទាល់ខ្លួន ដោយអនុលោមតាមច្បាប់ក្នុងស្រុកដែលបានចូលជាធរមាន។ ព័ត៌មានបែបនេះត្រូវបានគេហៅថាព័ត៌មានដែលមិនមានអត្តសញ្ញាណផ្ទាល់ខ្លួន។ យើងនឹងអាចប្រមូលប្រើប្រាស់ផ្ទេរ និងផ្សព្វផ្សាយព័ត៌មានដែលមិនមានអត្តសញ្ញាណផ្ទាល់ខ្លួន។ នេះជាឧទាហរណ៍មួយចំនួននៃព័ត៌មានដែលយើងប្រមូល និងវិធីដែលយើងអាចប្រើវាតាមទម្រង់សរុបដែលមិនមានលក្ខណៈផ្ទាល់ខ្លួន៖

  • ព័ត៌មាននេះអាចរួមបញ្ចូលទិន្នន័យស្ថិតិដែលបានបង្កើត នៅពេលដែលអ្នកប្រើសេវាកម្មជាក់លាក់មួយ (ឧ. ព័ត៌មានទាក់ទងនឹងឧបករណ៍ដែលមិនអាចកំណត់អត្តសញ្ញាណបាន ការប្រើប្រាស់ប្រចាំថ្ងៃ ការចូលមើលទំព័រ រយៈពេលចូលប្រើទំព័រ និងព្រឹត្តិការណ៍វគ្គ)

  • ទិន្នន័យត្រួតពិនិត្យបណ្តាញ (ឧ. ពេលវេលាស្នើសុំ ចំនួននៃការស្នើសុំ ឬសំណើមានបញ្ហា។ល។)

  • ព្រឹត្តិការណ៍គាំងកម្មវិធី (ឧ. កំណត់ហេតុត្រូវបានបង្កើតដោយស្វ័យប្រវត្តិ ក្រោយពេលគាំងកម្មវិធី)។

គោលបំណងសម្រាប់ការប្រមូលទិន្នន័យ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាកម្មនានា ដែលយើងខ្ញុំផ្តល់ជូនអ្នក។ ប្រភេទ និងចំនួនព័ត៌មានដែលប្រមូលបានអាស្រ័យលើរបៀបដែលអ្នកប្រើផលិតផល និង/ឬសេវាកម្មរបស់យើង។

យើងប្រមូលព័ត៌មាននេះ ដើម្បីផ្ដល់ឱ្យអ្នកនូវព័ត៌មានដែលកាន់តែមានប្រយោជន៍ និងយល់ថាតើផ្នែកណាខ្លះនៃគេហទំព័រ ផលិតផល និងសេវាកម្មរបស់យើងដែលអ្នកចាប់អារម្មណ៍បំផុត។ ឧទាហរណ៍ យើងអាចនឹងត្រូវការដឹងអំពីចំនួនអ្នកប្រើប្រាស់ដែលសកម្មក្នុងមួយថ្ងៃ ប៉ុន្តែមិនចាំបាច់ដឹងថាតើនរណាសកម្មក្នុងថ្ងៃនោះទេ ដូច្នេះហើយទិន្នន័យដែលបានប្រមូលគឺគ្រប់គ្រាន់សម្រាប់ការវិភាគស្ថិតិ។ យើងនឹងព្យាយាមបំបែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកពីព័ត៌មានដែលមិនមានអត្តសញ្ញាណផ្ទាល់ខ្លួន ហើយធានាថាប្រភេទទិន្នន័យទាំងពីរត្រូវបានប្រើប្រាស់ដាច់ដោយឡែកពីគ្នា។ ទោះយ៉ាងនេះក្តី ប្រសិនបើយើងបញ្ចូលព័ត៌មានដែលមិនមានអត្តសញ្ញាណផ្ទាល់ខ្លួនជាមួយព័ត៌មានផ្ទាល់ខ្លួន នោះព័ត៌មានដែលរួមបញ្ចូលបែបនេះ នឹងត្រូវបានចាត់ទុកជាព័ត៌មានផ្ទាល់ខ្លួនក្រោមច្បាប់ឯកជនភាពជាធរមាន និងគោលការណ៍ឯកជនភាពនេះ ដរាបណានៅតែរួមបញ្ចូលគ្នា។

3.2 របៀបដែលយើងប្រើព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូល

គោលបំណងនៃការប្រមូលព័ត៌មានផ្ទាល់ខ្លួន គឺដើម្បីផ្តល់ជូនអ្នកនូវផលិតផល និង/ឬសេវាកម្មនានា និងដើម្បីធានាថាយើងគោរពតាមច្បាប់ បទប្បញ្ញត្តិ និងលក្ខខណ្ឌតម្រូវនិយតកម្មផ្សេងទៀតដែលចូលជាធរមាន។ ការណ៍នេះទាក់ទងនឹង៖

  • ការផ្តល់ ការដំណើរការ ការថែទាំ ការកែលម្អ និងការអភិវឌ្ឍផលិតផល និង/ឬសេវាកម្មរបស់យើងជូនអ្នក ដូចជាការដឹកជញ្ជូន ការបើកដំណើរការ ការផ្ទៀងផ្ទាត់ ជំនួយក្រោយការលក់ ជំនួយអតិថិជន និងការផ្សាយពាណិជ្ជកម្ម។

  • ការអនុវត្ត និងរក្សាការការពារសុវត្ថិភាពក្នុងគោលបំណងការពារការបាត់បង់ និងការក្លែងបន្លំ ដូចជាការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ និងផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់។ យើងប្រើព័ត៌មានរបស់អ្នកសម្រាប់គោលបំណងទប់ស្កាត់ការក្លែងបន្លំ តែក្នុងករណីមានការបំពេញតាមលក្ខខណ្ឌពីរខាងក្រោម៖ វាជាការចាំបាច់ណាស់ ហើយទិន្នន័យដែលបានប្រើសម្រាប់ការវាយតម្លៃនេះ គឺស្របតាមផលប្រយោជន៍ដែលត្រឹមត្រូវតាមច្បាប់របស់ក្រុមហ៊ុន Xiaomi ដើម្បីការពារអ្នកប្រើប្រាស់ និងសេវាកម្មនានា។

  • ការដោះស្រាយសំណួរ ឬសំណើរបស់អ្នកអំពីឧបករណ៍ និងសេវាកម្ម ដូចជាការឆ្លើយសំណួររបស់អតិថិជន ការផ្ញើការជូនដំណឹង​អំពីប្រព័ន្ធនិងកម្មវិធី និងការគ្រប់គ្រងការចូលរួមរបស់អ្នកនៅក្នុងព្រឹត្តិការណ៍ និងការផ្សព្វផ្សាយនានា (ឧ. ការចាប់ឆ្នោត)។

  • ធ្វើសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធ ដូចជាការផ្ដល់សម្ភារៈ និងការធ្វើបច្ចុប្បន្នភាពផ្នែកទីផ្សារ និងការផ្សព្វផ្សាយជាដើម។ ប្រសិនបើអ្នកមិនចង់ទទួលបានប្រភេទសម្ភារៈផ្សព្វផ្សាយជាក់លាក់ទៀតទេ អ្នកអាចបដិសេធមិនទទួលយកតាមវិធីដែលបានផ្តល់ជូននៅក្នុងសារ (ដូចជាតំណឈប់ជាវនៅផ្នែកខាងក្រោមសារ) លុះត្រាតែបានបញ្ជាក់តាមរបៀបផ្សេងទៀតដែលកំណត់ដោយច្បាប់ជាធរមាន។ សូមមើលផ្នែកទី 9 "តើអ្វីជាសិទ្ធិការពារទិន្នន័យរបស់អ្នក" ខាងក្រោមផងដែរ។

  • គោលបំណងផ្ទៃក្នុង ដូចជាការវិភាគទិន្នន័យ ការស្រាវជ្រាវ និងការអភិវឌ្ឍព័ត៌មានស្ថិតិដែលទាក់ទងនឹងការប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់យើង ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតផល ឬសេវាកម្មរបស់យើង។ ឧទាហរណ៍ការរៀនរបស់ម៉ាស៊ីន ឬការបណ្តុះបណ្តាលអំពីក្បួនគំរូ ត្រូវបានធ្វើឡើង បន្ទាប់ពីការដំណើរការបិទបាំងអត្តសញ្ញាណ។

  • ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការឧបករណ៍របស់អ្នក ដូចជាការវិភាគការប្រើប្រាស់អង្គចងចាំ ឬការប្រើប្រាស់ CPU នៃកម្មវិធីរបស់អ្នក។

  • ការផ្ទុក និងការរក្សាទុកព័ត៌មានដែលទាក់ទងនឹងអ្នកសម្រាប់ប្រតិបត្តិការអាជីវម្មរបស់យើង (ដូចជា ស្ថិតិអាជីវកម្ម) ឬ សម្រាប់ការបំពេញកាតព្វកិច្ចផ្លូវច្បាប់របស់យើង។

  • ការដំណើរការដោយផ្អែកលើផលប្រយោជន៍ស្របច្បាប់របស់ Xiaomi (នៅក្នុងដែនយុត្តាធិការជាធរមាន ឧទាហរណ៍ក្រោម GDPR)។ ផលប្រយោជន៍ស្របច្បាប់រួមមាន ការអាចឱ្យយើងគ្រប់គ្រង និងប្រតិបត្តិការអាជីវកម្មរបស់យើងកាន់តែមានប្រសិទ្ធិភាព និងផ្តល់នូវផលិតផល និងសេវាកម្មរបស់យើង ការការពារសុវត្ថិភាពប្រព័ន្ធអាជីវកម្ម ផលិតផល សេវាកម្ម និងអតិថិជនរបស់យើង (រួមទាំងក្នុងគោលបំណងការពារការបាត់បង់ និងការប្រឆាំងការក្លែងបន្លំ) ការគ្រប់គ្រងផ្ទៃក្នុង ការអនុវត្តតាមគោលការណ៍ និងការដំណើរការផ្ទៃក្នុង និងផលប្រយោជន៍ស្របច្បាប់ផ្សេងទៀតដែលបានពណ៌នានៅក្នុងគោលការណ៍នេះ។

    ឧទាហរណ៍ ដើម្បីធានាសុវត្ថិភាពនៃសេវាកម្មរបស់យើង និងដើម្បីជួយយើងឱ្យយល់កាន់តែច្បាស់អំពីដំណើរការនៃកម្មវិធីរបស់យើង នោះយើងអាចកត់ត្រាព័ត៌មានដែលពាក់ព័ន្ធដូចជា ភាពញឹកញាប់នៃការប្រើប្រាស់របស់អ្នក ព័ត៌មានកំណត់ហេតុការគាំង ការប្រើប្រាស់ជារួម ទិន្នន័យប្រតិបត្តិការ និងប្រភពកម្មវិធី។ ដើម្បីរារាំងអ្នកលក់ដែលគ្មានការអនុញ្ញាតពីការដោះសោឧបករណ៍ យើងអាចប្រមូលលេខសម្គាល់គណនី Xiaomi, លេខស៊េរី និងអាសយដ្ឋាន IP របស់កុំព្យូទ័រដែលដំណើរការ និងលេខស៊េរី និងព័ត៌មានឧបករណ៍នៃឧបករណ៍ចល័តរបស់អ្នក។

  • ការផ្តល់សេវាកម្មនៅលើឧបករណ៍ទែមីណាល់ ឬក្នុងតំបន់ ដែលមិនតម្រូវឱ្យមានទំនាក់ទំនងជាមួយម៉ាស៊ីនមេរបស់យើង ដូចជាការប្រើប្រាស់កម្មវិធីកំណត់ចំណាំនៅលើឧបករណ៍របស់អ្នក។

  • គោលបំណងផ្សេងទៀតដោយមានការយល់ព្រមរបស់អ្នក។

    ទាំងនេះជាឧទាហរណ៍លម្អិតបន្ថែមទៀតអំពីរបៀបដែលយើងប្រើព័ត៌មានរបស់អ្នក (ដែលអាចរួមបញ្ចូលព័ត៌មានផ្ទាល់ខ្លួន)៖

  • ការបើកដំណើរការ និងការចុះឈ្មោះផលិតផល ឬសេវាកម្ម Xiaomi ដែលបានទិញឱ្យអ្នក។

  • ការបង្កើត និងការរក្សាគណនី Xiaomi របស់អ្នក។ ព័ត៌មានផ្ទាល់ខ្លួនដែលបានប្រមូល នៅពេលអ្នកបង្កើតគណនី Xiaomi នៅលើគេហទំព័ររបស់យើង ឬតាមរយៈឧបករណ៍ចល័តរបស់យើងត្រូវបានប្រើ ដើម្បីបង្កើតគណនី Xiaomi ផ្ទាល់ខ្លួន និងទំព័រកម្រងព័ត៌មានសម្រាប់អ្នក។

  • ការដំណើរការការបញ្ជាទិញរបស់អ្នក។ ព័ត៌មានទាក់ទងនឹងការបញ្ជាទិញតាមពាណិជ្ជកម្មអេឡិចត្រូនិកត្រូវបានប្រើប្រាស់ដើម្បីដំណើរការការបញ្ជាទិញ និងសេវាកម្មក្រោយការលក់ដែលពាក់ព័ន្ធ រួមទាំងជំនួយអតិថិជន និងការដឹកជញ្ជូនឡើងវិញ។ លើសពីនេះទៀតលេខបញ្ជាទិញនេះនឹងត្រូវប្រើប្រាស់ដើម្បីពិនិត្យមើលការបញ្ជាទិញជាមួយដៃគូប្រគល់ទំនិញ ក៏ដូចជាដើម្បីធ្វើកំណត់ហេតុប្រគល់កញ្ចប់ទំនិញផងដែរ។ ព័ត៌មានអំពីអ្នកទទួល ដែលរួមមានឈ្មោះ អាសយដ្ឋាន លេខទូរព្ទ និងលេខកូដប្រៃសណីយ៍ នឹងត្រូវប្រើប្រាស់សម្រាប់គោលបំណងដឹកជញ្ជូន។ អាសយដ្ឋានអ៊ីមែលរបស់អ្នកត្រូវបានប្រើប្រាស់ ដើម្បីផ្ញើជូនអ្នកនូវព័ត៌មានតាមដានកញ្ចប់ទំនិញ។ បញ្ជីទំនិញដែលបានទិញ ត្រូវបានប្រើប្រាស់សម្រាប់ការបោះពុម្ពចេញវិក្កយបត្រ និងអាចឱ្យអតិថិជនមើលឃើញទំនិញណាមួយដែលមាននៅក្នុងកញ្ចប់។

  • ការចូលរួមក្នងសហគមន៍ Xiaomi។ ព័ត៌មានផ្ទាល់ខ្លួនទាក់ទងនឹងសហគមន៍ Xiaomi ឬប្រព័ន្ធអ៊ីនធឺណិត Xiaomi ផ្សេងទៀតអាចត្រូវបានប្រើប្រាស់សម្រាប់ការបង្ហាញទំព័រកម្រងព័ត៌មាន អន្តរកម្មជាមួយអ្នកប្រើប្រាស់ផ្សេងទៀត និងការចូលរួមក្នុងសហគមន៍ Xiaomi។

  • ការផ្តល់សេវាកម្មប្រព័ន្ធ។ ព័ត៌មានខាងក្រោមត្រូវបានប្រើ ដើម្បីបើកដំណើរការសេវាកម្មប្រព័ន្ធ៖ ព័ត៌មានទាក់ទងនឹងឧបករណ៍ ឬ SIM កាត រួមមានលេខ GAID, លេខ IMEI, លេខ IMSI, លេខទូរសព្ទ, លេខសម្គាល់ឧបករណ៍, ប្រព័ន្ធប្រតិបត្តិការឧបករណ៍, អាសយដ្ឋាន MAC, ប្រភេទឧបករណ៍, ប្រព័ន្ធ និងព័ត៌មានប្រតិបត្តិការ និងព័ត៌មានទីតាំង រួមទាំងលេខកូដប្រទេសនៃទូរសព្ទចល័ត លេខកូដបណ្តាញចល័ត លេខកូដតំបន់ទីតាំង និងអត្តសញ្ញាណទីតាំង។

  • ការវិភាគបញ្ហានៃការបើកដំណើរការ។ ព័ត៌មានដែលទាក់ទងនឹងទីតាំងត្រូវបានប្រើប្រាស់ ដើម្បីចូលប្រើបញ្ហានៃការបើកដំណើរការ SIM កាត (ឧទាហរណ៍ បញ្ហាបណ្ដាញ និងច្រកសេវាកម្មសារខ្លីៗ (SMS)) ដើម្បីកំណត់អត្តសញ្ញាណប្រតិបត្តិករបណ្តាញនៃសេវាកម្ម និងដើម្បីជូនដំណឹងទៅប្រតិបត្តិករបណ្តាញអំពីបញ្ហានោះ។

  • ការផ្តល់សេវាកម្មប្រព័ន្ធផ្សេងទៀត។ ព័ត៌មានដែលបានប្រមូល នៅពេលអ្នកប្រើសេវាកម្មប្រព័ន្ធ Xiaomi ត្រូវបានប្រើ ដើម្បីអនុវត្តមុខងារនៃសេវាកម្មនោះ និងផ្តល់នូវការបង្កើនប្រសិទ្ធភាពសេវាកម្ម ដូចជាការទាញយក ការធ្វើបច្ចុប្បន្នភាព ការចុះឈ្មោះ ការប្រតិបត្តិ ឬបង្កើនប្រសិទ្ធភាពសកម្មភាពដែលទាក់ទងនឹងសេវាកម្មប្រព័ន្ធ។ ឧទាហរណ៍ ព័ត៌មានផ្ទាល់ខ្លួនដែលប្រមូលបានដោយទម្រង់រចនា អាចផ្តល់សេវាកម្មណែនាំទម្រង់រចនាដែលមានលក្ខណៈផ្ទាល់ខ្លួន ដោយផ្អែកលើប្រវត្តិរុករក និងការទាញយករបស់អ្នក។

  • ការស្វែងរកឧបករណ៍របស់អ្នក។ ប្រសិនបើឧបករណ៍អ្នកបាត់ ឬត្រូវចោរលួច មុខងារស្វែងរកឧបករណ៍របស់ Xiaomi អាចជួយអ្នកស្វែងរក និងការពារវាបាន។ អ្នកអាចកំណត់ទីតាំងឧបករណ៍របស់អ្នកនៅលើផែនទីដោយប្រើព័ត៌មានទីតាំងរបស់វា មុខងារលុបទិន្នន័យពីចម្ងាយ ឬចាក់សោឧបករណ៍។ នៅពេលប្រើមុខងារស្វែងរកឧបករណ៍ ព័ត៌មានទីតាំងត្រូវបានចាប់យកពីឧបករណ៍។ ក្នុងស្ថានភាពមួយចំនួន ព័ត៌មាននេះត្រូវបានទទួលពីអង់តែនទូរសព្ទ ឬហតស្ប៉ត Wi-Fi។ អ្នកអាចបើក ឬបិទមុខងារនេះនៅពេលណាក៏បាននៅក្នុងការកំណត់ > គណនី Xiaomi > Xiaomi Cloud > ស្វែងរកឧបករណ៍។

  • ការកត់ត្រាព័ត៌មានទីតាំងនៅក្នុងរូបថត។ អ្នកអាចកត់ត្រាព័ត៌មានទីតាំងរបស់អ្នកនៅពេលថតរូប។ ព័ត៌មាននេះអាចមើលឃើញនៅក្នុងថតរូបថតរបស់អ្នក ហើយទីតាំងនឹងត្រូវរក្សាទុកក្នុងទិន្នន័យមេតានៃរូបថតរបស់អ្នក។ ប្រសិនបើអ្នកមិនចង់ឱ្យថតទីតាំងរបស់អ្នក ពេលកំពុងថតរូបទេ អ្នកអាចបិទវាបានគ្រប់ពេលនៅក្នុងការកំណត់កាមេរ៉ានៃឧបករណ៍នេះ។

  • ការផ្ដល់មុខងារផ្ញើសារ (ឧ. សារ Mi Talk, Mi)។ ប្រសិនបើអ្នកទាញយក និងប្រើប្រាស់ Mi Talk ព័ត៌មានដែលបានប្រមូលដោយ Mi Talk អាចត្រូវបានប្រើប្រាស់សម្រាប់បើកដំណើរការសេវាកម្មនេះ និងកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ និងអ្នកទទួលសារ។ លើសពីនេះ ប្រវត្តិជជែកត្រូវបានរក្សាទុកសម្រាប់ភាពងាយស្រួលនៃការផ្ទុកប្រវត្តិជជែកឡើងវិញ បន្ទាប់ពីអ្នកប្រើប្រាស់បានដំឡើងកម្មវិធីឡើងវិញ និងសម្រាប់ការធ្វើសមកាលកម្មនៅលើឧបករណ៍នានា។ ព័ត៌មានដូចជា លេខទូរសព្ទ និងលេខសម្គាល់សារ Mi របស់អ្នកផ្ញើ និងអ្នកទទួលអាចត្រូវបានប្រើប្រាស់សម្រាប់សារ Mi ដើម្បីបើកដំណើរការសេវាកម្ម និងបើកមុខងារមូលដ្ឋានរបស់វា រួមទាំងការបញ្ជូនសារផងដែរ។

  • ការផ្តល់សេវាកម្មផ្អែកលើទីតាំង។ ក្នុងអំឡុងពេលនៃការប្រើប្រាស់សេវាកម្មប្រព័ន្ធ Xiaomi ព័ត៌មានទីតាំងក៏អាចត្រូវបានប្រើដោយយើង ឬក្រុមហ៊ុនផ្តល់សេវាភាគីទីបី និងដៃគូអាជីវកម្ម (សម្រាប់ព័ត៌មានបន្ថែម សូមមើល "វិធីដែលយើងចែករំលែក ផ្ទេរ និងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាសាធារណៈ" ខាងក្រោម) ដើម្បីផ្តល់ឱ្យអ្នកនូវសេវាកម្ម និងផ្តល់ព័ត៌មានលម្អិតត្រឹមត្រូវអំពីទីតាំងនោះ (ដូចជាព័ត៌មានលម្អិតអំពីអាកាសធាតុ) ជាផ្នែកនៃប្រព័ន្ធ Android ដើម្បីទទួលបានបទពិសោធអ្នកប្រើប្រាស់ល្អបំផុត។ អ្នកអាចបិទសេវាកម្មទីតាំងនៅក្នុងការកំណត់ ឬបិទការប្រើប្រាស់សេវាកម្មទីតាំងសម្រាប់កម្មវិធីនីមួយៗបានគ្រប់ពេល។

  • ការកែលម្អបទពិសោធអ្នកប្រើប្រាស់តាមរយៈការវិភាគទិន្នន័យ ហាតវែរ និងសូហ្វវែរ។ មុខងារភ្ជាប់មួយចំនួន ដូចជាកម្មវិធីបទពិសោធអ្នកប្រើប្រាស់ជាដើម អនុញ្ញាតឱ្យ Xiaomi វិភាគទិន្នន័យអំពីរបៀបដែលអ្នកប្រើប្រាស់ប្រើប្រាស់ទូរព្ទចល័ត សេវាកម្មប្រព័ន្ធ Xiaomi និងសេវាកម្មផ្សេងទៀតដែលផ្តល់ដោយ Xiaomi ដើម្បីកែលម្អបទពិសោធអ្នកប្រើប្រាស់ ដូចជាការផ្ញើរបាយការណ៍គាំងជាដើម។ Xiaomi ក៏នឹងធ្វើការវិភាគហាតវែរ និងសូហ្វវែរដើម្បីកែលម្អបទពិសោធអ្នកប្រើប្រាស់បន្ថែមទៀត។

  • ការផ្ដល់មុខងារសុវត្ថិភាព។ ព័ត៌មានដែលបានប្រមូលអាចត្រូវបានប្រើសម្រាប់មុខងារដែលមិនរក្សាសុវត្ថិភាព និងប្រព័ន្ធនៅក្នុងកម្មវិធីសុវត្ថិភាព ដូចជាការស្កេនប្រព័ន្ធ មុខងារសន្សំថ្ម បញ្ជីទប់ស្កាត់។ល។ មុខងារមួយចំនួនទាំងនេះត្រូវបានដំណើរការដោយក្រុមហ៊ុនផ្ដល់សេវាកម្មភាគីទីបី និង/ឬដៃគូអាជីវកម្មរបស់យើង (សម្រាប់ព័ត៌មានបន្ថែម សូមមើល "របៀបដែលយើងចែករំលែក ផ្ទេរ និងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាសាធារណៈ" ខាងក្រោម)។ ព័ត៌មានដែលមិនមែនជាព័ត៌មានផ្ទាល់ខ្លួន ដូចជាបញ្ជីនិយមន័យមេរោគ ត្រូវបានប្រើសម្រាប់មុខងារស្កេនសុវត្ថិភាព។

  • ការផ្តល់សេវាកម្មរុញ។ លេខសម្គាល់គណនី Xiaomi, GAID, ថូខិន FCM, លេខសម្គាល់ Android និងលេខសម្គាល់ Space (សម្រាប់តែឧបករណ៍ Xiaomi ដែលបានបើកមុខងារលំហទីពីរ) ក៏នឹងត្រូវបានប្រើដើម្បីផ្តល់សេវាកម្មរុញរបស់ Xiaomi និងសេវាកម្មជូនដំណឹងរបស់ Xiaomi ដើម្បីវាយតម្លៃដំណើរការផ្សាយពាណិជ្ជកម្ម និងផ្ញើការជូនដំណឹងពីប្រព័ន្ធអំពីការធ្វើបច្ចុប្បន្នភាពសូហ្វវែរ ឬការប្រកាសផលិតផលថ្មី រួមទាំងព័ត៌មានអំពីការលក់ និងការផ្សព្វផ្សាយ។ ដើម្បីផ្តល់សេវាកម្មខាងលើដល់អ្នក ព័ត៌មានកម្មវិធីដែលពាក់ព័ន្ធ (លេខសម្គាល់កំណែកម្មវិធី ឈ្មោះកញ្ចប់កម្មវិធី) និងព័ត៌មានឧបករណ៍ពាក់ព័ន្ធ (ម៉ូដែល ម៉ាក) ក៏នឹងត្រូវបានប្រមូលផងដែរ។ យើងខ្ញុំអាចប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងនៃការផ្ញើជូនលោកអ្នកនូវសារខ្លីៗនៃកម្មវីធីប៉បអាប់លើឧបរកណ៍ចល័ត (មិនថាតាមរយៈការផ្ញើសារនៅក្នុងសេវាកម្មរបស់យើង តាមអ៊ីម៉ែល ឬតាមមធ្យោបាយផ្សេងទៀតទេ) ដែលផ្តល់ជូនឬផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលនិងសេវាកម្មរបស់យើង និង/ឬ ផលិតផលនិងសេវាកម្មភាគីទីបីដែលបានជ្រើសរើស។ នេះត្រូវបានធ្វើឡើងតែតាមការយល់ព្រមរបស់អ្នកប៉ុណ្ណោះដែលតំរូវតាមច្បាប់ដែលអាចអនុវត្តបាន។ អ្នកអាចជ្រើសរើសដកខ្លួនចេញពីការទទួលព័ត៌មានទីផ្សារពីយើង និងភាគីទីបីនៅពេលណាក៏បានដោយផ្លាស់ប្តូរចំណូលចិត្តរបស់អ្នកនៅក្នុងការកំណត់ ឬគ្រប់គ្រងចំណូលចិត្តរបស់អ្នកតាមរយៈកម្មវិធី/គេហទំព័រភាគីទីបីដែលប្រើ Xiaomi Push។ សូមមើល "សិទ្ធិរបស់អ្នក" ខាងក្រោមផងដែរ។

  • ការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក។ Xiaomi ប្រើ ECV ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ និងជៀសវាងការចូលគណនីដែលគ្មានការអនុញ្ញាត។

  • ការប្រមូលមតិកែលម្អរបស់អ្នកប្រើប្រាស់។ មតិកែលម្អដែលអ្នកជ្រើសរើសផ្តល់គឺមានតម្លៃក្នុងការជួយ Xiaomi ធ្វើឱ្យប្រសើរឡើងនូវសេវាកម្មរបស់យើង។ ដើម្បីតាមដានលើមតិកែលម្អដែលអ្នកបានជ្រើសរើសដើម្បីផ្តល់ Xiaomi អាចទាក់ទងជាមួយអ្នកដោយប្រើព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្តល់ជូន ហើយរក្សាកំណត់ត្រានៃការឆ្លើយឆ្លងនេះសម្រាប់ការដោះស្រាយបញ្ហា និងការធ្វើឱ្យប្រសើរឡើងសេវាកម្ម។

  • ការផ្ញើការជូនដំណឹង។ យើងអាចប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកម្តងម្កាល ដើម្បីផ្ញើការជូនដំណឹងសំខាន់ៗ ដូចជាការជូនដំណឹងអំពីការទិញ និងការផ្លាស់ប្តូរអំពីលក្ខខណ្ឌ និងគោលការណ៍របស់យើង។ ដោយសារព័ត៌មានបែបនេះសំខាន់ចំពោះអន្តរកម្មរបស់អ្នកជាមួយ Xiaomi យើងសូមណែនាំឱ្យយល់ព្រមចំពោះការទទួលការជូនដំណឹងទាំងនេះ។

  • ការធ្វើសកម្មភាពផ្សព្វផ្សាយ។ ប្រសិនបើអ្នកចូលទៅក្នុងការចាប់ឆ្នោត ការប្រកួត ឬការផ្សព្វផ្សាយស្រដៀងគ្នាតាមរយៈប្រព័ន្ធបណ្ដាញសង្គមរបស់ Xiaomi យើងអាចប្រើព័ត៌មានផ្ទាល់ខ្លួនដែលអ្នកផ្តល់ ដើម្បីផ្ញើរង្វាន់ជូនអ្នក។

  • ការផ្ដល់សេវាកម្ម និងខ្លឹមសារផ្ទាល់ខ្លួន រួមទាំងការផ្សាយពាណិជ្ជកម្ម។ ដើម្បីការពារឯកជនភាពរបស់អ្នក យើងប្រើលេខសម្គាល់ប្លែកពីគេក្រៅពីឈ្មោះ អ៊ីមែល ឬព័ត៌មានផ្សេងទៀតដែលអ្នកអាចត្រូវបានកំណត់អត្តសញ្ញាណដោយផ្ទាល់ ដើម្បីផ្តល់ជូនអ្នកនូវផលិតផល សេវាកម្ម និងសកម្មភាពផ្ទាល់ខ្លួន រួមទាំងការផ្សាយពាណិជ្ជកម្ម។

    យើងអាចបញ្ចូលព័ត៌មាននេះជាមួយព័ត៌មានផ្សេងទៀត (រួមមានព័ត៌មាននៅលើសេវាកម្ម ឬឧបករណ៍ផ្សេងទៀត ដូចជាកុំព្យូទ័រ ទូរសព្ទចល័ត ទូរទស្សន៍ឆ្លាតវៃ និងឧបករណ៍ដែលបានភ្ជាប់ផ្សេងទៀត) ដើម្បីផ្តល់ និងធ្វើឱ្យប្រសើរឡើងនូវផលិតផល សេវាកម្ម ខ្លឹមសារ និងការផ្សាយពាណិជ្ជកម្មរបស់យើង។

    ឧទាហរណ៍ អ្នកអាចប្រើប្រាស់ព័ត៌មានលម្អិតអំពីគណនី Xiaomi នៅគ្រប់សេវាកម្មអ្នកប្រើប្រាស់ដែលតម្រូវឱ្យមានគណនី Xiaomi។ លើសពីនេះ ដើម្បីកែលម្អបទពិសោធរបស់អ្នក និងសេវាកម្មរបស់យើង រួមទាំងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ និង (តាមតម្រូវការ) ដោយមានការយល់ព្រមពីអ្នក យើងអាចតម្រៀបព័ត៌មានពីផលិតផល សេវាកម្ម ឬឧបករណ៍ផ្សេងៗពីអ្នក ឬទាក់ទងនឹងអ្នកដើម្បីបង្កើតជាស្លាក ដែលនឹងត្រូវបានប្រើដើម្បីផ្តល់យោបល់ ខ្លឹមសារដែលបានប្ដូរតាមបំណង និងមុខងារដែលមានលក្ខណៈផ្ទាល់ខ្លួន។

    ឧទាហរណ៍ ការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទាល់ខ្លួន នឹងត្រូវបានផ្តល់ដោយផ្អែកលើសកម្មភាព ការប្រើប្រាស់ ចំណូលចិត្តរបស់អ្នកទាក់ទងនឹងកម្មវិធី និងសេវាកម្មរបស់យើង។ យើងបង្កើតកម្រងព័ត៌មានដោយការវិភាគព័ត៌មានដែលបានរៀបរាប់ខាងលើ និងការបង្កើតផ្នែក (ក្រុមដែលមានលក្ខណៈដែលបានចែករំលែកជាក់លាក់) និងដោយទុកដាក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងផ្នែកមួយ ឬច្រើន។ ការផ្សាយពាណិជ្ជកម្មតាមគោលដៅត្រូវបានធ្វើឡើងតែតាមការយល់ព្រមរបស់អ្នកប៉ុណ្ណោះដែលតម្រូវតាមច្បាប់ដែលអាចអនុវត្តបាន។ អ្នកមានសិទ្ធិបដិសេធមិនទទួលយកការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទាល់ខ្លួន ហើយអាចបដិសេធមិនផ្តល់ជូនកម្រងព័ត៌មាន ដែលរួមមានការអនុវត្តសម្រាប់គោលបំណងទីផ្សារដោយផ្ទាល់នៅពេលណាក៏បាន។

    យោងទៅតាមមូលហេតុនៃការរួមបញ្ចូលគ្នាខាងលើនេះ និងលក្ខខណ្ឌតម្រូវផ្នែកច្បាប់ជាធរមាន យើងនឹងផ្តល់ជូនអ្នកនូវយន្តការត្រួតពិនិត្យដ៏ជាក់លាក់ទៅតាមផ្នែក និងតម្រូវការតាមបុគ្គលនោះ។ អ្នកមានសិទ្ធិបដិសេធមិនទទួលទីផ្សារដោយផ្ទាល់ពីយើង និងធ្វើការសម្រេចចិត្តដោយស្វ័យប្រវត្តិ។ ដើម្បីអនុវត្តសិទ្ធិទាំងនេះ អ្នកអាចបើក ឬបិទមុខងារទាំងនេះបានគ្រប់ពេលក្នុងការកំណត់ > ពាក្យសម្ងាត់ និងសុវត្ថិភាព > ឯកជនភាព > សេវាកម្មផ្សាយពាណិជ្ជកម្ម ឬការកំណត់ > ពាក្យសម្ងាត់ និងសុវត្ថិភាព > សុវត្ថិភាពប្រព័ន្ធ > សេវាកម្មផ្សាយពាណិជ្ជកម្ម ឬអ្នកអាចទាក់ទងយើងតាមរយៈ https://privacy.mi.com/support ឬមើលយន្តការត្រួតពិនិត្យដែលបានពណ៌នាក្នុងគោលការណ៍ឯកជនភាពដាច់ដោយឡែកសម្រាប់ផលិតផលនីមួយៗ។ សូមមើលផ្នែកទី 9 "តើអ្វីជាសិទ្ធិការពារទិន្នន័យរបស់អ្នក" ខាងក្រោមផងដែរ។

4. តើយើងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបីដោយរបៀបណា?

ដើម្បីផ្ដល់ឱ្យអ្នកនូវផលិតផល និងសេវាកម្មរបស់យើង យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយដៃគូ ឬក្រុមហ៊ុនផ្ដល់សេវាកម្មដែលទុកចិត្ត។ ឧទាហរណ៍ នៅពេលអ្នកបញ្ជាទិញផលិតផលនៅលើគេហទំព័រផ្លូវការរបស់យើង យើងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនកញ្ចប់ដែលពាក់ព័ន្ធ ដែលនឹងគ្រប់គ្រងការផ្ញើការទិញរបស់អ្នក។

បន្ថែមពីនេះ និងក្នុងកម្រិតដែលចាំបាច់ Xiaomi នឹងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនដែលពាក់ព័ន្ធទៅឱ្យ៖ ស្ថាប័នសាធារណៈ ឬស្ថាប័នផ្សេងទៀតដែលមានអាជ្ញាធរគ្រប់គ្រងក្នុងករណីមានលក្ខខណ្ឌតម្រូវជាក់លាក់ដែលធ្វើឡើងស្របតាមច្បាប់ជាធរមាន តុលាការ និងសាលាក្តី ក្នុងករណីមានលក្ខខណ្ឌតម្រូវជាក់លាក់ដែលធ្វើឡើងស្របតាមច្បាប់ជាធរមាន ភ្នាក់ងារអនុវត្តច្បាប់ ក្នុងករណីមានលក្ខខណ្ឌតម្រូវជាក់លាក់ដែលធ្វើឡើងស្របតាមច្បាប់ជាធរមាន។

នៅពេលមានការអនុញ្ញាតដោយច្បាប់ជាធរមាន Xiaomi នឹងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅឱ្យស្ថាប័នទាំងនេះ។ ក្នុងសេណារីយ៉ូណាមួយទាំងនេះ យើងនឹងបញ្ចេញតែព័ត៌មានដែលចាំបាច់សម្រាប់ស្ថាប័នមានសមត្ថកិច្ចខាងលើ ដើម្បីសម្រេចបាននូវគោលបំណងស្របច្បាប់របស់ពួកគេ។

ក្នុងករណីចាំបាច់ និងអនុញ្ញាតដោយច្បាប់ជាធរមាន យើងក៏នឹងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ស្ថាប័នខាងលើ ដើម្បីការពារអាជីវកម្ម សិទ្ធិ ទ្រព្យ ឬសេវាកម្មផ្ទាល់ខ្លួនរបស់យើង។

យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយគណនេយ្យករ សវនករ មេធាវី ឬទីប្រឹក្សាខាងក្រៅដែលមានជំនាញវិជ្ជាជីវៈផ្សេងទៀតដែលបម្រើយើងក្រោមកាតព្វកិច្ចវិជ្ជាជីវៈនៃការសម្ងាត់ នៅពេលដែលយើងស្នើសុំឱ្យពួកគេផ្តល់ដំបូន្មានវិជ្ជាជីវៈដល់យើង ឬនៅពេលដែលសេវាកម្មវិជ្ជាជីវៈរបស់ពួកគេត្រូវបានតម្រូវដោយច្បាប់ជាធរមាន។

យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយអ្នកវិនិយោគ និងភាគីទីបីដែលពាក់ព័ន្ធផ្សេងទៀត នៅក្នុងករណីមានការលក់ជាក់ស្តែង ឬដែលអាចកើតមាន ឬប្រតិបត្តិការសាជីវកម្មផ្សេងទៀតដែលទាក់ទងនឹងអង្គភាពនៅក្នុង Xiaomi Group។

សម្រាប់ព័ត៌មានបន្ថែមអំពីបញ្ហានេះ ដោយសារផលិតផល ឬសេវាកម្មនីមួយៗមានលក្ខណៈផ្ទាល់ខ្លួនរបស់វា សូមចូលទៅកាន់គោលការណ៍ឯកជនភាពជាក់លាក់នៃផលិតផល និង/ឬសេវាកម្មដែលអ្នកកំពុងប្រើប្រាស់។

5. តើអ្វីជាមូលដ្ឋានច្បាប់សម្រាប់ដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក?

យើងត្រូវការមូលដ្ឋានច្បាប់សម្រាប់ដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកស្របតាមច្បាប់។ យោងទៅតាមច្បាប់ជាធរមានក្នុងយុត្តាធិការរបស់អ្នក មូលដ្ឋានច្បាប់សម្រាប់ដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក្រោមគោលការណ៍ឯកជនភាពនេះគឺ៖

  • ដើម្បីអនុវត្តតាមកិច្ចសន្យា។ នៅពេលអ្នកបង្កើតកម្រងព័ត៌មាន ចុះឈ្មោះ ឬចូលប្រើផលិតផល Xiaomi និងសេវាកម្មរបស់វា គោលបំណងនៃដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានកំណត់ជាចម្បងដោយសេវាកម្មនោះ ហើយយើងនឹងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូច្នេះយើងអាចផ្តល់សេវាកម្មនោះដល់អ្នក។ សូមចំណាំថាការផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួនរបស់អ្នកគឺចាំបាច់ (ឧ. នៅពេលសម្គាល់ដូចនោះ ឬដោយសញ្ញាផ្កាយ)។ ប្រសិនបើអ្នកមិនផ្តល់ព័ត៌មានផ្ទាល់ខ្លួននេះទេ យើងខ្ញុំប្រហែលជាមិនអាចផ្តល់ឱ្យអ្នកនូវផលិតផល ឬសេវាកម្មរបស់យើងខ្ញុំបានទេ។

  • ជាលទ្ធផលនៃយល់ព្រមររបស់អ្នក។ អ្នកក៏អាចផ្ដល់ព័ត៌មានផ្ទាល់ខ្លួនដល់យើងដោយស្ម័គ្រចិត្តក្នុងគោលបំណងផ្ដល់ឱ្យអ្នកនូវផលិតផលនេះ និងសេវាកម្មដែលពាក់ព័ន្ធរបស់វា។

  • ផ្អែកលើកាតព្វកិច្ចផ្លូវច្បាប់របស់ Xiaomi។ ក្នុងនាមជាអ្នកគ្រប់គ្រងទិន្នន័យ Xiaomi អនុលោមតាមកាតព្វផ្លូវច្បាប់។ ក្នុងករណីខ្លះ (ឧ. សម្រាប់ការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយសារវិវាទ ឬតាមសំណើ/សំណួររបស់អាជ្ញាធរត្រួតពិនិត្យការការពារទិន្នន័យ) ការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងចាំបាច់សម្រាប់យើង ដើម្បីបំពេញកាតព្វកិច្ចទាំងនេះ។

  • ក្នុងវិសាលភាពនៃអត្ថប្រយោជនស្របច្បាប់។ ក្នុងករណីខ្លះ ការពិចារណាលើផលប៉ះពាល់ឯកជនភាពអប្បបរមាចំពោះអ្នក ការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចាំបាច់សម្រាប់ផលប្រយោជន៍ស្របច្បាប់ដូចខាងក្រោម៖

    • សុវត្ថិភាពប្រព័ន្ធព័ត៌មាន សុវត្ថិភាពបណ្តាញ និងសន្តិសុខតាមអ៊ីនធឺណិតនៅក្នុង Xiaomi។

    • ដើម្បីបង្កើនសុវត្ថិភាពប្រព័ន្ធ ការពារការក្លែងបន្លំទំព័រវេប និងការពារសុវត្ថិភាពគណនី។

    • ប្រតិបត្តិការសាជីវកម្ម ការប្រុងប្រយ័ត្នសមហេតុផល សវនកម្មផ្ទៃក្នុង (ជាពិសេសទាក់ទងនឹងសុវត្ថិភាពព័ត៌មាន និង/ឬភាពឯកជន)។

    • ការអភិវឌ្ឍន៍ និងការកែលម្អផលិតផល (រួមទាំងការវិភាគ និងការបង្កើនប្រសិទ្ធភាពនៃសំណុំកំណត់ ឬមុខងារគណនី Xiaomi)។

6. តើអ្វីជាការការពារសុវត្ថិភាពរបស់យើង ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក?

6.1 ការការពារសុវត្ថិភាពរបស់ក្រុមហ៊ុន Xiaomi

យើងខ្ញុំប្តេជ្ញារក្សាការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឲ្យមានសុវត្ថិភាព។ ដើម្បីការពារការចូលប្រើប្រាស់ដែលគ្មានការអនុញ្ញាត ការបញ្ចេញព័ត៌មាន ឬហានិភ័យស្រដៀងគ្នាផ្សេងទៀត យើងបានកំណត់ដំណើរការនីតិវិធីជាក់ស្តែង អេឡិចត្រូនិច និងគ្រប់គ្រងដែលទាមទារដោយច្បាប់ ដើម្បីការពារសុវត្ថិភាព និងការពារព័ត៌មានដែលយើងប្រមូលពីអ្នក។ យើងនឹងធានាថា យើងការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយអនុលោមតាមច្បាប់ជាធរមាន។

ឧទាហរណ៍ នៅពេលអ្នកចូលប្រើគណនី Xiaomi របស់អ្នក អ្នកនឹងប្រើកម្មវិធីផ្ទៀងផ្ទាត់ពីរជំហានរបស់យើង ដើម្បីសុវត្ថិភាពកាន់តែប្រសើរ ប្រសិនបើគណនីរបស់អ្នកស្ថិតក្នុងហានិភ័យ។ នៅពេលអ្នកផ្ញើ ឬទទួលទិន្នន័យពីឧបករណ៍ Xiaomi របស់អ្នកទៅកាន់ម៉ាស៊ីនមេរបស់យើង យើងត្រូវប្រាកដថាពួកវាត្រូវបានអ៊ីនគ្រីបដោយប្រើសុវត្ថិភាពស្រទាប់បញ្ជូន ("TLS") និងក្បួនផ្សេងទៀត។

ព័ត៌មានផ្ទាល់ខ្លួនទាំងអស់របស់អ្នក ត្រូវបានរក្សាទុកនៅលើម៉ាស៊ីនមេសុវត្ថិភាព ហើយត្រូវបានការពារក្នុងបរិក្ខារដែលត្រូវបានគ្រប់គ្រង។ យើងចាត់ថ្នាក់ព័ត៌មានរបស់អ្នកដោយផ្អែកលើសារៈសំខាន់ និងភាពរសើប ហើយធានាថាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទទួលបានកម្រិតសុវត្ថិភាពដែលត្រូវការ។ យើងខ្ញុំមានការគ្រប់គ្រងចូលប្រើប្រាស់ពិសេសសម្រាប់មុខងារផ្ទុកទិន្នន័យក្នុងកម្មវិធី Cloud ហើយយើងខ្ញុំពិនិត្យឡើងវិញជាទៀងទាត់នូវការប្រមូល ការរក្សាទុក និងការអនុវត្តដំណើរការព័ត៌មានដែលរួមមានវិធានការសុវត្ថិភាពជាក់ស្តែង ដើម្បីការពារទប់ស្កាត់ការចូលប្រើនិងការប្រើប្រាស់ដែលគ្មានសិទ្ធិអនុញ្ញាត។

ទោះជាយ៉ាងនេះក្តីអ្នកគួរដឹងថាការប្រើអ៊ីនធឺណិតមិនមានសុវត្ថិភាពទាំងស្រុងឡើយ ហើយសម្រាប់ហេតុផលនេះ យើងខ្ញុំមិនអាចធានាសុវត្ថិភាព ឬសុចរិតភាពនៃព័ត៌មានផ្ទាល់ខ្លួនណាមួយពេលបានផ្ទេរពីអ្នក ឬជូនទៅអ្នកតាមអ៊ីនធឺណិត។

យើងខ្ញុំធ្វើការពិនិត្យយ៉ាងហ្មត់ចត់លើដៃគូជំនួញ និងអ្នកផ្តល់សេវាកម្មភាគីទីបី ដើម្បីធានាថា ពួកគេអាចមានសមត្ថភាពការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបាន។ យើងខ្ញុំក៏ពិនិត្យមើលថា មានការអនុវត្តតាមបទដ្ឋានសុវត្ថិភាពសមស្រប ដោយតតិយជនតាមរយៈការកំណត់ការដាក់កំហឹតលើកិច្ចសន្យាដែលមានលក្ខណៈសមស្រប និងក្នុងកន្លែងណាដែលចាំបាច់ដោយត្រូវធ្វើសាវនកម្ម និងការវាយតម្លៃ។ លៃ។ លើសពីនេះទៀតបុគ្គលិកនិងអ្នកទាំងនោះដែលជាដៃគូជំនួញរបស់យើង និងអ្នកផ្តល់សេវាកម្មភាគីទីបីដែលចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ត្រូវបានកំណត់កាតព្វកិច្ចនៃកិច្ចសន្យានៃការរក្សាព័ត៌មានសម្ងាត់ដែលអាចអនុវត្តបាន។ យើងធ្វើវគ្គបណ្តុះបណ្តាល និងការធ្វើតេស្តសុវត្ថិភាព និងការការពារឯកជនភាព ដើម្បីបង្កើនការយល់ដឹងរបស់បុគ្គលិករបស់យើងអំពីសារៈសំខាន់នៃការការពារព័ត៌មានផ្ទាល់ខ្លួន។ យើងនឹងប្រើគ្រប់ជំហានដែលអាចអនុវត្តបាន និងស្របតាមច្បាប់ទាំងអស់ ដើម្បីការពារសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

ក្នុងករណីមានការរំលោភលើទិន្នន័យផ្ទាល់ខ្លួនណាមួយកើតឡើង យើងបំពេញតាមលក្ខខណ្ឌតម្រូវផ្លូវច្បាប់ដោយយោងទៅតាមច្បាប់ការពារទិន្នន័យជាធរមាន ដែលរួមមានក្នុងករណីចាំបាច់ ការជូនដំណឹងអំពីការរំលោភនេះទៅអាជ្ញាធរត្រួតពិនិត្យការការពារទិន្នន័យដែលពាក់ព័ន្ធ និងកម្មវត្ថុទិន្នន័យ។

6.2 អ្វីដែលអ្នកអាចធ្វើបាន

អ្នកអាចកំណត់ពាក្យសម្ងាត់ប្លែកពីគេសម្រាប់សេវាកម្ម Xiaomi ដោយមិនបញ្ចេញពាក្យសម្ងាត់ចូលគណនី ឬព័ត៌មានគណនីរបស់អ្នកទៅនរណាម្នាក់ឡើយ (លើកលែងតែបុគ្គលនេះទទួលបានការអនុញ្ញាតពីអ្នក) ដើម្បីជៀសវាងការបែកធ្លាយពាក្យសម្ងាត់ទៅកាន់គេហទំព័រផ្សេងទៀត ដែលអាចប៉ះពាល់ដល់សុវត្ថិភាពគណនីរបស់អ្នកនៅ Xiaomi។ ក្នុងករណីអាចប្រព្រឹត្តទៅបាននោះ សូមកុំបង្ហាញលេខកូដផ្ទៀងផ្ទាត់ដែលអ្នកបានទទួលទៅនរណាម្នាក់ (រួមបញ្ចូលអ្នកដែលអះអាងថាជាសេវាកម្មអតិថិជនរបស់ Xiaomi)។ នៅពេលណាអ្នកចុះឈ្មោះចូលជាអ្នកប្រើប្រាស់គណនី Xiaomi នៅលើប្រព័ន្ធនេះ ជាពិសេសនៅលើកុំព្យូទ័ររបស់អ្នកណាម្នាក់ផ្សេងទៀត ឬនៅលើទែមីណាល់អ៊ីនធឺណិតសាធារណៈ អ្នកគួរតែចុះឈ្មោះចេញជានិច្ចនៅពេលឈប់ប្រើ។ Xiaomi មិនអាចទទួលខុសត្រូវចំពោះការបែកធ្លាយផ្នែកការពារសុវត្ថិភាពដែលបង្កឡើងដោយភាគីទីបីដែលចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដោយសារតែការខកខានរបស់អ្នកចំពោះការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាលក្ខណៈឯកជននោះទេ។ ទោះបីជាយ៉ាងនេះក្តី នៅពេលខាងមុខនេះ អ្នកគួរតែជូនដំណឹងដល់យើងភ្លាមៗ ប្រសិនបើមានការចូលប្រើ ឬការប្រើគណនីរបស់អ្នកដោយគ្មានការអនុញ្ញាតណាមួយដោយអ្នកប្រើប្រាស់អ៊ីនធឺណិតផ្សេងទៀត ឬការរំលោភបំពានផ្នែកការពារសុវត្ថិភាពផ្សេងទៀត។ ជំនួយរបស់អ្នកនឹងជួយយើងការពារភាពឯកជននៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

6.3 ការចូលប្រើមុខងារផ្សេងទៀតនៅលើឧបករណ៍របស់អ្នក

កម្មវិធីរបស់យើងអាចចូលប្រើមុខងារជាក់លាក់នៅលើឧបករណ៍របស់អ្នក។ ព័ត៌មាននេះត្រូវបានប្រើដើម្បីអនុញ្ញាតឱ្យកម្មវិធីដំណើរការនៅលើឧបករណ៍របស់អ្នក និងអនុញ្ញាតឱ្យអ្នកធ្វើអន្តរកម្មជាមួយកម្មវិធី។ នៅពេលណាក៏បាន អ្នកអាចដកហូតការអនុញ្ញាតរបស់អ្នកដោយបិទការអនុញ្ញាតទាំងនោះនៅកម្រិតឧបករណ៍ ឬដោយទាក់ទងមកយើងតាម https://privacy.mi.com/support

7. តើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានរក្សាទុករយៈពេលប៉ុន្មាន?

តាមវិធានទូទៅ យើងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនសម្រាប់រយៈពេលចាំបាច់សម្រាប់គោលបំណងដែលបានពណ៌នានៅក្នុងគោលការណ៍ឯកជនភាពរបស់យើង ឬតាមលក្ខខណ្ឌតម្រូវដោយច្បាប់ជាធរមាន។ យើងនឹងឈប់រក្សាទុក និងលុប ឬធ្វើឱ្យព័ត៌មានផ្ទាល់ខ្លួនក្លាយជាអនាមិក នៅពេលដែលគោលបំណងនៃការប្រមូលត្រូវបានបំពេញ ឬបន្ទាប់ពីយើងបញ្ជាក់សំណើរបស់អ្នកសម្រាប់ការលុប ឬបន្ទាប់ពីយើងបញ្ចប់ប្រតិបត្តិការនៃសេវាកម្មដែលពាក់ព័ន្ធ លើកលែងតែនៅពេលដែលតម្រូវ ឬអនុញ្ញាតដោយច្បាប់ជាធរមាន ក្នុងករណីនេះ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងនៅដាច់ពីគេ ហើយនឹងមិនត្រូវបានដំណើរការបន្ថែមឡើយ លើកលែងតែការចូលរួមក្នុងការទទួលខុសត្រូវផ្នែកច្បាប់ និងសិទ្ធិទទួលបន្ទុកផ្នែកច្បាប់ផ្សេងទៀត។ ក្នុងកាលៈទេសៈបែបនេះ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានផ្តល់ជូនសម្រាប់តែភាគីដែលត្រូវបានអនុញ្ញាតដោយច្បាប់ជាធរមានប៉ុណ្ណោះ។ នៅពេលដែលរយៈពេលរក្សាទុកដែលពាក់ព័ន្ធបានកន្លងផុតទៅ ព័ត៌មានផ្ទាល់ខ្លួននេះនឹងត្រូវបានលុប ឬដាក់ជាអនាមិក។

8. តើអ្នកអាចគ្រប់គ្រងចំណូលចិត្តឯកជនភាពរបស់អ្នកដោយរបៀបណា?

យើងទទួលស្គាល់ថា កង្វល់នៃឯកជនភាពគឺខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ដូច្នេះ យើងផ្តល់ជូនឧទាហរណ៍នៃវិធីផ្សេងៗសម្រាប់ឱ្យអ្នកដាក់កម្រិតចំពោះការប្រមូល ការប្រើប្រាស់ ការបញ្ចេញ ឬការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងដើម្បីគ្រប់គ្រងការកំណត់ឯកជនភាពបស់អ្នក៖

  • មើល និងធ្វើបច្ចុប្បន្នភាពព័ត៌មានសុវត្ថិភាពគណនីរបស់អ្នក ព័ត៌មានផ្ទាល់ខ្លួន ការអនុញ្ញាត និងការគ្រប់គ្រងឧបករណ៍នៅលើឧបករណ៍របស់អ្នកនៅក្នុងការកំណត់ > គណនី Xiaomi ឬដោយការចូល https://account.xiaomi.com

  • មើល និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នកនៅក្នុងគណនីនៃប្រព័ន្ធនេះនៅក្នុងគណនីរបស់ខ្ញុំ > កែព័ត៌មាន

  • ធ្វើបច្ចុប្បន្នភាពចំណូលចិត្តការជូនដំណឹងរបស់អ្នកនៅក្នុងគណនីនៃប្រព័ន្ធនេះនៅក្នុងគណនីរបស់ខ្ញុំ > ចំណូលចិត្តការជូនដំណឹង

  • លុបចោលសេវាកម្ម ឬគណនី។ ប្រសិនបើអ្នកចង់លុបចោលគណនី Xiaomi របស់អ្នក អ្នកអាចធ្វើដូច្នេះបានដោយធ្វើតាមជំហាននៅក្នុងការកំណត់ > គណនី Xiaomi > ជំនួយ > លុបគណនី ឬដោយចូលទៅកាន់ https://account.xiaomi.com

  • ប្រសិនបើអ្នកបានយល់ព្រមពីមុនឱ្យយើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងដែលមានចែងក្នុងគោលការណ៍ឯកជនភាពដែលពាក់ព័ន្ធ អ្នកអាចផ្លាស់ប្តូរចិត្តរបស់អ្នកបានគ្រប់ពេលដោយទាក់ទងមកយើងតាមរយៈ https://privacy.mi.com/support

សូមចំណាំថាការលុបចោលគណនី Xiaomi ឬកម្រងព័ត៌មានរបស់អ្នកនឹងរារាំងអ្នកពីការប្រើប្រាស់ផលិតផល Xiaomi ពេញលេញ និងសេវាកម្មពាក់ព័ន្ធរបស់វា។ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នក ឬអ្នកដទៃ យើងនឹងវាយតម្លៃថាតើត្រូវគាំទ្រ ឬមិនគាំទ្រសំណើសុំលុបចោលដោយផ្អែកលើការប្រើប្រាស់ផលិតផល និងសេវាកម្ម Xiaomi ផ្សេងៗរបស់អ្នក។

9. តើអ្វីជាសិទ្ធិការពារទិន្នន័យរបស់អ្នក?

អ្នកមានសិទ្ធិជាក់លាក់ពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនដែលយើងមានពាក់ព័ន្ធនឹងអ្នក (តទៅនេះហៅថា "សំណើ")។ សូមចំណាំថា អាស្រ័យលើកន្លែងដែលអ្នកមានមូលដ្ឋាន សិទ្ធិទាំងនេះនឹងស្ថិតក្រោមការមិនរួមបញ្ចូល និងការលើកលែងជាក់លាក់នៅក្រោមច្បាប់ក្នុងតំបន់ជាធរមាន៖

  • សិទ្ធិក្នុងការចូលប្រើ/ទទួលបានរបាយការណ៍ដែលលម្អិតអំពីព័ត៌មានផ្ទាល់ខ្លួនដែលយើងមានពាក់ព័ន្ធនឹងអ្នក។ ច្បាប់ចម្លងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលយើងបានដំណើរការនឹងត្រូវបានផ្តល់ជូនដល់អ្នក តាមការស្នើសុំរបស់អ្នកដោយឥតគិតថ្លៃ។ ចំពោះសំណើបន្ថែមណាមួយសម្រាប់ព័ត៌មានដែលពាក់ព័ន្ធ យើងអាចគិតកម្រៃសមរម្យដោយផ្អែកលើថ្លៃចំណាយរដ្ឋបាលជាក់ស្តែងយោងទៅតាមច្បាប់ជាធរមាន។ នៅក្នុងករណីណាមួយ សូមចំណាំថាអ្នកអាចចូលគណនី Xiaomi និង/ឬប្រព័ន្ធនេះ ដើម្បីពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដែលយើងមានពីអ្នក។

  • សិទ្ធិក្នុងការកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើព័ត៌មានណាមួយដែលយើងកំពុងរក្សាទុកអំពីអ្នកមិនត្រឹមត្រូវ ឬមិនពេញលេញ អ្នកមានសិទ្ធិឱ្យកែតម្រូវ ឬបញ្ចប់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដោយផ្អែកលើគោលបំណងនៃការប្រើប្រាស់។ សូមចំណាំថា អ្នកក៏អាចចូលទៅក្នុងគណនី Xiaomi និង/ឬប្រព័ន្ធនេះសម្រាប់ការកែតម្រូវទិន្នន័យមួយចំនួនរបស់អ្នកបានផងដែរ។

  • សិទ្ធិក្នុងការលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ផ្អែកលើលក្ខខណ្ឌតម្រូវនៃច្បាប់ជាធរមាន អ្នកមានសិទ្ធិស្នើសុំការលុប ឬដកចេញនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ពេលដែលមិនមានហេតុផលតម្រូវឱ្យយើងបន្តប្រើប្រាស់វា។ យើងនឹងពិចារណាលើហេតុផលទាក់ទងនឹងសំណើលុបរបស់អ្នក ហើយចាត់វិធានការសមស្របរួមទាំងវិធានការបច្ចេកទេស ដើម្បីបន្តការលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ សូមចំណាំថា យើងប្រហែលជាមិនអាចលុបព័ត៌មានចេញពីប្រព័ន្ធបម្រុងទុកភ្លាមៗបានទេ ដោយសារច្បាប់ជាធរមាន (ឧទាហរណ៍ នៅពេលដែលចាំបាច់ដើម្បីរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ការទាមទារដែលអាចកើតមាន ឬទាក់ទងនឹងដំណើរការព័ត៌មានផ្ទាល់ខ្លួនបែបនេះ) និង/ឬកម្រិតបច្ចេកវិទ្យា។ ប្រសិនបើនេះជាករណីមួយ យើងនឹងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយសុវត្ថិភាព ហើយញែកចេញពីដំណើរការបន្ថែមទៀតរហូតដល់ព័ត៌មានអាចត្រូវបានលុប ឬត្រូវបានធ្វើឱ្យអនាមិក

  • សិទ្ធិក្នុងការជំទាស់នឹងការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ អ្នកមានសិទ្ធិជំទាស់ ដោយផ្អែកលើស្ថានភាពរបស់អ្នក ចំពោះការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដែលផ្អែកលើផលប្រយោជន៍ស្របច្បាប់របស់ Xiaomi ឬហេតុផលផ្លូវច្បាប់ផ្សេងទៀតដែលត្រូវបានអនុញ្ញាតដោយច្បាប់ជាធរមាន។ ប្រសិនបើអ្នកជំទាស់នឹងដំណើរការបែបនេះ យើងនឹងមិនដំណើរការទិន្នន័យរបស់អ្នកសម្រាប់ហេតុផល និងគោលបំណងទាំងនេះទៀតទេ លុះត្រាតែយើងត្រូវបានអនុញ្ញាតដោយច្បាប់ជាធរមាន។

  • សិទ្ធិក្នុងការដាក់កំហិតការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ អ្នកមានសិទ្ធិដាក់កំហិតការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយយើង ឧទាហរណ៍ នៅពេលដែលការដំណើរការនេះខុសច្បាប់ យោងតាមការយល់ដឹងរបស់អ្នក ប៉ុន្តែអ្នកប្រឆាំងនឹងការលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ក្នុងករណីបែបនេះ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានដំណើរការដោយមានការយល់ព្រមរបស់អ្នកតែប៉ុណ្ណោះ សម្រាប់ការអនុវត្ត ឬការការពារការទាមទារផ្លូវច្បាប់ ឬសម្រាប់/ក្រោមគោលបំណង/ហេតុផលផ្លូវច្បាប់ផ្សេងទៀតដែលត្រូវបានអនុញ្ញាតដោយច្បាប់ជាធរមាន។

  • សិទ្ធិចំពោះចល័តភាពនៃទិន្នន័យ។ នៅក្រោមកាលៈទេសៈមួយចំនួនដែលផ្តល់ដោយច្បាប់ អ្នកមានសិទ្ធិទទួលបានព័ត៌មានផ្ទាល់ខ្លួនទាក់ទងនឹងអ្នកនៅក្នុងទម្រង់ដែលមានរចនាសម្ព័ន្ធ ប្រើជាទូទៅ និងអាចអានដោយម៉ាស៊ីន និង/ឬបញ្ជូនព័ត៌មានផ្ទាល់ខ្លួននោះទៅឧបករណ៍គ្រប់គ្រងទិន្នន័យផ្សេងទៀត។

  • សិទ្ធិក្នុងការដកការយល់ព្រម។ ក្នុងករណីទាំងនោះដែលការយល់ព្រមរបស់អ្នកត្រូវបានតម្រូវឱ្យមានសម្រាប់ដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក អ្នកអាចដកការយល់ព្រមបែបនេះនៅពេលណាក៏បាន។ ទោះជាយ៉ាងណាក៏ដោយ សូមចំណាំថា ប្រសិនបើអ្នកដកការយល់ព្រមរបស់អ្នក អ្នកប្រហែលជាមិនអាចបន្តប្រើប្រព័ន្ធនេះ និងសេវាកម្មដែលពាក់ព័ន្ធរបស់វា និង/ឬចូលប្រើព័ត៌មាន ឬមុខងារជាក់លាក់បានទេ។ ការដកការយល់ព្រម ឬការអនុញ្ញាតរបស់អ្នកនឹងមិនប៉ះពាល់ដល់សុពលភាពនៃការប្រមូល និងដំណើរការរបស់យើងដែលធ្វើឡើងដោយផ្អែកលើការយល់ព្រមរហូតដល់ចំណុចនៃការដកហូតនោះទេ។

  • សិទ្ធិផ្សេងទៀតក្រោមច្បាប់ជាធរមាន

សូមចងចាំថា អ្នកក៏អាចចូលប្រើ ធ្វើបច្ចុប្បន្នភាព និងលុបព័ត៌មានលម្អិតមួយចំនួនទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនជាក់លាក់នៅក្នុងគណនីរបស់អ្នកនៃប្រព័ន្ធនេះ នៅក្នុងគណនី Xiaomi របស់អ្នកនៅ https://account.xiaomi.com ឬតាមរយៈការចូលគណនី Xiaomi របស់អ្នកនៅលើឧបករណ៍របស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមសរសេរមកកាន់យើង ឬទាក់ទងមកយើងតាមរយៈ https://privacy.mi.com/support

10. តើត្រូវអនុវត្តសិទ្ធិការពារទិន្នន័យរបស់អ្នក និងទាក់ទងមកយើងដោយរបៀបណា?

ប្រសិនបើអ្នកមានមតិ ឬសំណួរណាមួយអំពីគោលការណ៍ឯកជនភាពនេះ ឬសំណួរណាមួយទាក់ទងនឹងការប្រមូល ការប្រើប្រាស់ ឬការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬអ្នកចង់អនុវត្តសិទ្ធិការពារទិន្នន័យរបស់អ្នកដោយយោងតាមផ្នែកខាងលើ សូមទាក់ទងមកយើងខ្ញុំដោយសេរីដោយចូលទៅកាន់ https://privacy.mi.com/support ឬតាមអាសយដ្ឋានខាងក្រោម (សំណើរបស់អ្នកគួរតែត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរ)។ នៅពេលយើងទទួលបានសំណួរអំពីព័ត៌មានផ្ទាល់ខ្លួន ឬសំណើដើម្បីទាញយក ឬចូលប្រើធាតុ យើងមានក្រុមជំនាញដែលដោះស្រាយកង្វល់ទាំងនោះ រួមទាំងមន្ត្រីការពារទិន្នន័យ (DPO) ដែលអាចទាក់ទងតាមរយៈ https://privacy.mi.com/support ឬនៅក្នុងអាសយដ្ឋានប្រៃសណីយ៍ខាងក្រោម។ ប្រសិនបើសំណួររបស់អ្នកពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗនេះ យើងអាចនឹងស្នើសុំព័ត៌មានបន្ថែមទៀតពីអ្នក។ ប្រសិនបើអ្នកប្រឹក្សាយោបល់ជាមួយយើង យើងនឹងផ្តល់ព័ត៌មានអំពីវិធីសម្រាប់ដាក់បណ្តឹងតវ៉ាដែលអាចប្រព្រឹត្តទៅបាន ដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់អ្នក។

  • សម្រាប់អ្នកប្រើប្រាស់ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) ចក្រភពអង់គ្លេស និងចិន៖

Xiaomi Technology Netherlands B.V., Prinses Margrietplantsoen 39, 2595 AM, The Hague, The Netherlands

  • សម្រាប់អ្នកប្រើប្រាស់ដែលមានទីតាំងនៅឥណ្ឌា

Xiaomi Technology India Private Limited, Building Orchid, Block E, Embassy Tech Village, Outer Ring Road, Devarabisanahalli, Bengaluru, Karnataka - 560103, India

ភាពមិនស្របគ្នានិងការតវ៉ាទាក់ទងនឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនឬព័ត៌មានផ្ទាល់ខ្លួនត្រូវជូនដំណឹងដល់មន្រ្តីតវ៉ាដែលបានកំណត់ដូចបានរៀបរាប់ខាងក្រោម៖

ឈ្មោះ៖ Vishwanath C

ទូរសព្ទ៖ 080 6885 6286 ចន្ទដល់សៅរ៍ ម៉ោង 9 ព្រឹក ដល់ម៉ោង 6 ល្ងាច

អ៊ីមែល៖ grievance.officer@xiaomi.com

  • សម្រាប់អ្នកប្រើប្រាស់ដែលស្ថិតនៅប្រទេស/ដែនដីផ្សេងទៀត

Xiaomi Technologies Singapore Pte. Ltd. 1 Fusionopolis Link #04-02/03 Nexus@one-north, Singapore 138542

សូមប្រាកដថាអ្នកផ្តល់ព័ត៌មានគ្រប់គ្រាន់ដើម្បីអនុញ្ញាតឱ្យ Xiaomi ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក និងធានាថាអ្នកគឺជាម្ទាស់ទិន្នន័យ ឬត្រូវបានអនុញ្ញាតដោយស្របច្បាប់ដើម្បីធ្វើសកម្មភាពជំនួសម្ទាស់ទិន្នន័យ។ នៅពេលដែលយើងទទួលបានព័ត៌មានគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថាសំណើរបស់អ្នកអាចត្រូវបានដំណើរការ យើងនឹងបន្តឆ្លើយតបទៅនឹងសំណើរបស់អ្នកក្នុងរយៈពេលណាមួយដែលបានកំណត់នៅក្រោមច្បាប់ការពារទិន្នន័យជាធរមានរបស់អ្នក។

យើងមានសិទ្ធិបដិសេធមិនប្រើប្រាស់សំណើដែលមិនមានអត្ថន័យ គ្មានមូលដ្ឋាន ឬហួសហេតុ សំណើដែលបំផ្លាញសិទ្ធិឯកជនភាពរបស់អ្នកដទៃ សំណើដែលមិនសមហេតុផល និងសំណើដែលទាមទារការងារបច្ចេកទេសមិនសមាមាត្រ ក៏ដូចជាសំណើដែលមិនត្រូវបានទាមទារនៅក្រោមច្បាប់ក្នុងស្រុកទាក់ទងនឹងព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងទាក់ទងនឹងព័ត៌មានដែលបានផ្តល់ឱ្យក្រោមលក្ខខណ្ឌសម្ងាត់។ ប្រសិនបើយើងជឿជាក់ថា ចំណុចនៃសំណើលុបឬចូលប្រើព័ត៌មាននេះ អាចបណ្តាលឱ្យមានភាពប្រាសចាកសិទ្ធិរបស់យើងដើម្បីប្រើប្រាស់ព័ត៌មានត្រឹមត្រូវតាមច្បាប់សម្រាប់គោលបំណងប្រឆាំងនឹងការក្លែងបន្លំ និងការការពារសុវត្ថិភាពដែលបានបញ្ជាក់ខាងលើនេះ នោះសំណើក៏អាចត្រូវបានបដិសេធផងដែរ។ យើងនឹងជូនដំណឹងដល់អ្នកអំពីការសម្រេចចិត្តមិនដំណើរការសំណើរបស់អ្នក និងហេតុផលនៃការសម្រេចចិត្តនេះ ប្រសិនបើតម្រូវដោយច្បាប់ជាធរមាន ក្នុងករណីដែលយើងនឹងប្រាប់អ្នកក្នុងរយៈពេលណាមួយដែលបានកំណត់នៅក្រោមច្បាប់ជាធរមាន។

ប្រសិនបើអ្នកមិនពេញចិត្តនឹងការឆ្លើយតបដែលអ្នកបានទទួល អ្នកអាចបញ្ជូនកង្វល់នេះទៅអាជ្ញាធរបទប្បញ្ញត្តិដែលពាក់ព័ន្ធនៅក្នុងដែនសមត្ថកិច្ចរបស់អ្នក។ ប្រសិនបើអ្នកស្ថិតនៅតំបន់សេដ្ឋកិច្ចអឺរ៉ុប/ចក្រភពអង់គ្លេស/ចិន សូមស្វែងរកបញ្ជីអាជ្ញាធរមានសមត្ថកិច្ចនៃតំបន់សេដ្ឋកិច្ចអឺរ៉ុប/ចក្រភពអង់គ្លេស/ចិនចម្បងនៅទីនេះ។

11. តើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានផ្ទេរជាសកលដោយរបៀបណា?

ក្រុមហ៊ុន Xiaomi ដំណើរការនិងបម្រុកទុកព័ត៌មានផ្ទាល់ខ្លួនតាមរយៈហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការនិងការគ្រប់គ្រងជាសកល។ បច្ចុប្បន្ននេះ Xiaomi មានមជ្ឈមណ្ឌលទិន្នន័យនៅឥណ្ឌា ហូឡង់ រុស្ស៊ី និងសិង្ហបុរី។ សម្រាប់គោលបំណងដែលបានពណ៌នានៅក្នុងគោលការណ៍ស្តីពីឯកជនភាព ព័ត៌មានរបស់អ្នកអាចត្រូវបានផ្ទេរទៅមជ្ឈមណ្ឌលទិន្នន័យទាំងនេះដោយអនុលោមតាមច្បាប់ដែលត្រូវអនុវត្ត។

យើងក៏អាចផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់អ្នកផ្តល់សេវាកម្មភាគីទីបី និងដៃគូជំនួញផងដែរ ដូច្នេះហើយទិន្នន័យរបស់អ្នកអាចត្រូវផ្ទេរទៅប្រទេស ឬតំបន់ផ្សេងទៀត។ យុត្តាធិការដែលគ្រឿងបរិក្ខារសកលទាំងនេះ ក្រុមហ៊ុនផ្ដល់សេវាកម្មភាគីទីបី និងដៃគូអាជីវកម្មដែលមានទីតាំង អាចឬអាចនឹងមិនការពារព័ត៌មានផ្ទាល់ខ្លួនតាមស្តង់ដាដូចគ្នានឹងដែនយុត្តាធិការរបស់អ្នកទេ។ មានហានិភ័យផ្សេងៗគ្នានៅក្រោមច្បាប់ការពារទិន្នន័យផ្សេងៗគ្នា ហើយយើងអាចផ្ទេរ និងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកន្លែងនៅក្រៅប្រទេស ទោះជាយ៉ាងណាក៏ដោយ នេះមិនផ្លាស់ប្តូរការប្តេជ្ញាចិត្តរបស់យើងក្នុងការអនុលោមតាមគោលការណ៍ឯកជនភាពនេះ និងដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទេ។

ជាពិសេស៖

  • ព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូល និងបង្កើតនៅក្នុងប្រតិបត្តិការរបស់យើងនៅរុស្ស៊ីត្រូវបានដំណើរការ និងរក្សាទុកនៅក្នុងមជ្ឈមណ្ឌលទិន្នន័យដែលមានទីតាំងនៅរុស្ស៊ី លើកលែងតែការបញ្ជូនឆ្លងដែនដែលត្រូវបានអនុញ្ញាតក្រោមច្បាប់របស់រុស្ស៊ី។

  • ព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូល និងបង្កើតនៅក្នុងប្រតិបត្តិការនៅឥណ្ឌាត្រូវបានរក្សាទុកនៅក្នុងមជ្ឈមណ្ឌលទិន្នន័យដែលមានទីតាំងនៅឥណ្ឌា។

ប្រសិនបើយើងត្រូវការផ្ទេរព័ត៌មានផ្ទាល់ខ្លួននៅក្រៅដែនសមត្ថកិច្ចរបស់អ្នក មិនថាទៅកាន់ក្រុមហ៊ុនសម្ព័ន្ធរបស់យើង ឬក្រុមហ៊ុនផ្តល់សេវាភាគីទីបី ឬដៃគូអាជីវកម្មទេ យើងនឹងអនុវត្តតាមច្បាប់ពាក់ព័ន្ធ។ យើងធានាថាការផ្ទេរព័ត៌មានបែបនេះបំពេញតាមលក្ខខណ្ឌតម្រូវនៃច្បាប់ស្តីពីការការពារទិន្នន័យមូលដ្ឋានដោយការអនុវត្តការការពារសុវត្ថិភាពតែមួយ។ អ្នកអាចស្វែងយល់អំពីការការពារដែលយើងមាននៅនឹងកន្លែង ដោយទាក់ទងមកយើងតាមរយៈ https://privacy.mi.com/support

ប្រសិនបើអ្នកប្រើប្រាស់សេវាកម្មរបស់យើងនៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស ឬចិន នោះ Xiaomi Technology Netherlands B.V. នឹងដើរតួជាអ្នកត្រួតពិនិត្យទិន្នន័យ ហើយ Xiaomi Technologies Singapore Pte. Ltd. នឹងទទួលខុសត្រូវក្នុងដំណើរការព័ត៌មានផ្ទាល់ខ្លួនមួយចំនួនរបស់អ្នក។ ប្រសិនបើ Xiaomi ចែករំលែកព័ត៌មានផ្ទាល់ខ្លួនដែលមានប្រភពមកពីអ្នកនៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស ឬចិនទៅកាន់អង្គភាព Xiaomi Group នោះក្រុមហ៊ុនផ្ដល់សេវាកម្មភាគីទីបី ឬដៃគូអាជីវកម្មនៅខាងក្រៅតំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស ឬចិន (សូមមើលផ្នែកទី 4 ខាងលើសម្រាប់ព័ត៌មានបន្ថែម) ដែលច្បាប់ក្នុងតំបន់មិនអាចការពារព័ត៌មានផ្ទាល់ខ្លួនតាមស្តង់ដាដូចគ្នានឹងប្រទេស ឬតំបន់របស់អ្នកទេ Xiaomi នឹងប្រើប្រាស់ប្រការកិច្ចសន្យាស្តង់ដារបស់សហភាពអឺរ៉ុប ឬ ឬការការពារផ្សេងទៀតដែលបានផ្តល់ជូននៅក្នុង GDPR ឬនៅក្នុងច្បាប់ជាធរមានរបស់ចក្រភពអង់គ្លេស ឬចិន ដើម្បីការពារព័ត៌មានរបស់អ្នកដោយអនុលោមតាមស្តង់ដាអឺរ៉ុបខ្ពស់បំផុត។

12. តើត្រូវការពារអនីតិជនដោយរបៀបណា?

យើងពិចារណាថាវាជាការទទួលខុសត្រូវរបស់ឪពុកម្តាយ ឬអាណាព្យាបាល ដើម្បីត្រួតពិនិត្យការប្រើផលិតផល ឬសេវាកម្មរបស់កុមារ។ យើងមិនផ្តល់ជូនសេវាកម្មដោយផ្ទាល់ដល់កុមារ ឬប្រើព័ត៌មានផ្ទាល់ខ្លួនរបស់កុមារសម្រាប់គោលបំណងទីផ្សារទេ។

បើអ្នកជាឪពុកម្តាយ ឬអាណាព្យាបាល ហើយអ្នកជឿជាក់ថា អនីតិជនបានផ្តល់ព័ត៌មានផ្ទាល់ខ្លួនជូន Xiaomi សូមទាក់ទងយើងតាម https://privacy.mi.com/support ដើម្បីធានាថា ព័ត៌មានផ្ទាល់ខ្លួនត្រូវបានយកចេញភ្លាមៗ ហើយថាអនីតិជនក៏លែងត្រូវបានឱ្យជាវពីសេវាកម្ម Xiaomi ដែលអាចមានណាមួយ។

13. តើអ្នកត្រូវយល់ព្រមនឹងលក្ខខណ្ឌភាគីទីបីណាមួយដែរឬទេ?

គោលការណ៍ឯកជនភាពរបស់យើងមិនអនុវត្តចំពោះផលិតផល ឬសេវាកម្មដែលផ្តល់ដោយភាគីទីបីឡើយ។ អាស្រ័យលើសេវាកម្មដែលអ្នកប្រើ វាអាចរួមបញ្ចូលផលិតផល ឬសេវាកម្មរបស់ភាគីទីបី ដូចជាសេវាកម្មដំណើរការការបង់ប្រាក់ជាដើម។ សេវាកម្មទាំងនេះខ្លះនឹងត្រូវបានផ្តល់ជាទម្រង់តំណភ្ជាប់ទៅកាន់គេហទំព័រភាគីទីបី ហើយមួយចំនួននឹងត្រូវបានចូលប្រើក្នុងទម្រង់ SDK, API ជាដើម។ ព័ត៌មានរបស់អ្នកក៏អាចត្រូវបានប្រមូលដោយភាគីទីបីទាំងនេះផងដែរ នៅពេលអ្នកប្រើផលិតផល ឬសេវាកម្មទាំងនេះ។ ចំពោះហេតុផលនេះ យើងសូមណែនាំឱ្យអ្នកចំណាយពេលអានគោលការណ៍ឯកជនភាពរបស់ភាគីទីបី ដូចដែលអ្នកអានគោលការណ៍របស់យើងដែរ។ យើងមិនទទួលខុសត្រូវ និងមិនអាចគ្រប់គ្រងថាតើភាគីទីបីប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលពួកគេប្រមូលពីអ្នកយ៉ាងណានោះទេ។ គោលការណ៍ភាពឯកជនរបស់យើងមិនបានអនុវត្តចំពោះគេហទំព័រផ្សេងទៀតដែលភ្ជាប់ពីសេវាកម្មរបស់យើងទេ។

14. តើយើងធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពទូទៅនេះដោយរបៀបណា?

យើងពិនិត្យមើលគោលការណ៍ឯកជនភាពនេះម្ដងម្កាល ដោយផ្អែកលើការផ្លាស់ប្តូរអាជីវកម្ម និងបច្ចេកវិទ្យា ច្បាប់ជាធរមាន និងការអនុវត្តល្អ ហើយយើងអាចនឹងធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពនេះ។ ប្រសិនបើយើងធ្វើការផ្លាស់ប្តូរជាសារវន្តចំពោះគោលការណ៍ឯកជនភាពនេះ យើងនឹងជូនដំណឹងដល់អ្នកតាមរយៈវិនដូលេចឡើង ឬតាមរយៈអ៊ីមែលទៅកាន់អាសយដ្ឋានអ៊ីមែលដែលពាក់ព័ន្ធនឹងគណនី Xiaomi របស់អ្នក ឬតាមរយៈមធ្យោបាយផ្សេងទៀតដែលស្របច្បាប់ និងអាចរកបាន ដូច្នេះអ្នកអាចស្វែងយល់អំពីព័ត៌មានដែលយើងប្រមូល និងរបៀបដែលយើងប្រើប្រាស់វា។ ការផ្លាស់ប្តូរបែបនេះចំពោះគោលការណ៍ឯកជនភាពនេះនឹងអនុវត្តចាប់ពីកាលបរិច្ឆេទមានប្រសិទ្ធភាពដែលបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងខាងលើ។ យើងលើកទឹកចិត្តអ្នកឱ្យពិនិត្យមើលទំព័រនេះឱ្យបានទៀងទាត់ សម្រាប់ព័ត៌មានចុងក្រោយបំផុតស្តីពីការអនុវត្តឯកជនភាពរបស់យើង។ នៅពេលមានការតម្រូវដោយច្បាប់ជាធរមាន យើងនឹងស្នើសុំការយល់ព្រមច្បាស់លាស់របស់អ្នក នៅពេលយើងប្រមូលព័ត៌មានផ្ទាល់ខ្លួនបន្ថែមពីអ្នក ឬនៅពេលយើងប្រើប្រាស់ ឬបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងថ្មីៗ។