គោលការណ៍ឯកជនភាពនៃគណនី Xiaomi
គោលការណ៍ឯកជនភាពរបស់យើងត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 28 ខែមីនា ឆ្នាំ 2023។
សូមចំណាយពេលបន្តិច ដើម្បីយល់ដឹងពីខ្លួនអ្នកអំពីការអនុវត្តសិទ្ធិឯកជនភាពរបស់យើង និងអនុញ្ញាតឱ្យយើងខ្ញុំបានដឹង ប្រសិនបើលោកអ្នកមានសំណួរណាមួយ។
សេចក្តីណែនាំ
គណនី Xiaomi និង សេវាកម្មទាក់ទង រាប់បញ្ចូលទាំងការបង្កើតគណនី កាចុះឈ្មោះរចូល និងការគ្រប់គ្រង ត្រូវបានផ្តល់ឱ្យដោយក្រុមហ៊ុន Xiaomi និងក្រុមហ៊ុនពាក់ព័ន្ធ (ដែលតទៅនេះនឹងសំដៅដល់ “ Xiaomi” “ យើង” “របស់យើង” ឬ “ពួកយើង”)។
ពួកយើងប្តេជាចិត្តក្នុងការការពារឯកជនភាពរបស់អ្នក។ គោលការណ៍ឯកជនភាពនេះកំណត់គោលការណ៍អំពីអ្វីដែលគណនី Xiaomi ដំណើរការ និងចូលរួមជាផ្នែកដ៏សំខាន់នៃគោលការណ៍ឯកជនភាព Xiaomi ។ នៅក្នុងព្រឹត្តិការណ៍ដែលមានភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ឯកជនភាពនេះ និងគោលការណ៍ឯកជនភាព Xiaomi ទាក់ទងនឹងគណនី Xiaomi នោះ គោលការណ៍មុននឹងឈ្នះ។ សម្រាប់ខ និង ល័ក្ខខ័ណ្ឌដែលមិនមានចែងក្នុងគោលការណ៍ឯកជនភាពនេះ គោលការណ៍ឯកជនភាពរបស់ Xiaomi នឹងមានសុពលភាព។ សម្រាប់ល័ក្ខខ័ណ្ឌអំពី ការការពារអនីតិជន, វិធានការណ៍សន្តិសុខ និងការបញ្ជូនទិន្នន័យឆ្លងកាត់ព្រំដែន គឺមាននៅក្នុងគោលការណ៍ឯកជនភាពរបស់ Xiaomi ។
គោលការណ៍ស្តីពីសិទ្ធិឯកជនភាពនេះ ត្រូវបានរៀបចំឡើងតាមតម្រូវការរបស់អ្នកដែលស្ថិតក្នុងចិត្ត ហើយវាសំខាន់ណាស់ដែលថាលោកអ្នកមានការយល់ដឹងទូលំទូលាយអំពីការប្រមូលព័ត៌មានផ្ទាល់ខ្លួននិងការអនុវត្តប្រើប្រាស់របស់យើង នៅខណៈពេលមានការធានាថានៅទីបំផុតលោកអ្នកមានការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដែលបានផ្តល់ជូនក្រុមហ៊ុន Xiaomi ។ គោលការណ៍ឯកជនភាពនេះពន្យល់ពីរបៀបដែលយើងប្រមូល ប្រើប្រាស់ បង្ហាញ ដំណើរការ និងរក្សាទុកព័ត៌មានណាមួយដែលអ្នកផ្តល់ឱ្យយើងនៅពេលអ្នកប្រើគណនី Xiaomi ។ អ្នកអាចពិគ្រោះអំពីគោលការណ៍ឯកជនភាពនៃសេវាកម្មស្រដៀងគ្នាលើខ និង ល័ក្ខខ័ណ្ឌទាក់ទងនឹងការប្រមូល និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន នៅពេលអ្នកប្រើប្រាស់សេវាកម្មផ្សេងទៀត ខណៈពេលដែលបានចុះឈ្មោះចូលប្រើគណនី Xiaomi របស់អ្នក។ ក្នុងគោលការណ៍ឯកជនភាពនេះ "ព័ត៌មានផ្ទាល់ខ្លួន" គឺសំដៅទៅលើពត័មានណាដែលអាចត្រូវបានប្រើប្រាស់សម្រាប់កំណត់អត្តសញ្ញាណបុគ្គល ដោយផ្ទាល់ ឬដោយប្រយោល ដែលបានមកពីព័តមាននោះដាច់តែឯង ឬមកពីការរួមបញ្ចូលគ្នានៃព័តមានផ្សេងទៀតអំពីបុគ្គល ដែលផ្តល់ទៅឱ្យ Xiaomi។ យើងនឹងប្រើព័តមានផ្ទាល់ខ្លួនរបស់អ្នកឱ្យបានត្រឹមត្រូវ ដោយស្របតាមគោលការណ៍ឯកជនភាព។
គោលដៅធំដែលយើងខ្ញុំចង់បានគឺការផ្តល់ជូននូវអ្វីៗល្អបំផុតចំពោះអ្នកប្រើទាំងអស់របស់យើង។ ប្រសិនបើលោកអ្នកមានការព្រួយបារម្ភណាមួយអំពីការអនុវត្តដោះស្រាយទិន្នន័យរបស់យើងដូចដែលបានធ្វើសង្ខេបជូននៅក្នុងគោលការណ៍ស្តីពីសិទ្ធិឯកជនភាពនេះ សូមទាក់ទងតាមអ៊ីម៉ែល https://privacy.mi.com/support ដើម្បីដោះស្រាយការព្រួយបារម្ភជាក់លាក់របស់អ្នក។ យើងខ្ញុំនឹងសប្បាយរីករាយរង់ចាំស្តាប់ពីលោកអ្នក។ ប្រសិនបើលោកអ្នកមានការព្រួយបារម្ភអំពីការប្រើប្រាស់សិទ្ធិឯកជនភាពឬទិន្នន័យដែលមិនបានដោះស្រាយដែលយើងខ្ញុំមិនបានដោះស្រាយដោយពេញចិត្តនោះ សូមទាក់ទងមកអ្នកផ្តល់សេវាកម្មដំណោះស្រាយជម្លោះភាគីទីបីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិករបស់យើង (ដោយឥតគិតថ្លៃ) តាមវិបសាយ https://feedback-form.truste.com/watchdog/request ។ សូមមើល “ទាក់ទងយើងខ្ញុំ” ខាងក្រោម។
1. តើព័ត៌មានអ្វីខ្លះដែលយើងប្រមូល និងរបៀបដែលយើងប្រើវា។
1.1 ព័តមានផ្ទាល់ខ្លួនដែលពួកយើងប្រមូល និងប្រើប្រាស់ដោយមានការអនុញ្ញាតពីអ្នក
គោលបំណងនៃការប្រមូលព័ត៌មានផ្ទាល់ខ្លួន គឺដើម្បីផ្តល់ជូនលោកអ្នកនូវផលិតផល និង/ឬ សេវាកម្មនានា និងដើម្បីធានាថាយើងខ្ញុំគោរពតាមច្បាប់ បទប្បញ្ញត្តិ និងតម្រូវការទាមទារទាក់ទឹងនឹងនិយតកម្មផ្សេងទៀតដែលត្រូវអនុវត្ត។ លោកអ្នកមានសិទ្ធិជ្រើសរើសថាតើត្រូវផ្តល់ជូន ឬមិនផ្តល់ជូនព័ត៌មានដែលយើងខ្ញុំបានស្នើសុំ ប៉ុន្តែករណីភាគច្រើន ប្រសិនបើលោកអ្នកមិនផ្តល់ជូនព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក យើងខ្ញុំប្រហែលមិនអាចផ្តល់ជូនលោកអ្នកនូវផលិតផលឬសេវាកម្មរបស់យើង ឬឆ្លើយតបសំណួររបស់អ្នកឡើយ។ មុខងារពិសេស និងសេវាកម្មដែលអាចត្រូវការប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នករួមមាន៖
1.1.1 មុខងារបឋម
A. ការបង្កើតគណនីនិងការចុះឈ្មោះចូល
នៅពេលចុះឈ្មោះគណនី Xiaomi ថ្មី អ្នកនឹងត្រូវផ្តល់លេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីមែល ដើម្បីប្រើជាឈ្មោះគណនី និងបង្កើតពាក្យសម្ងាត់។ គណនី និងពាក្យសម្ងាត់របស់អ្នកនឹងត្រូវបានចាក់សោកូដ និងរក្សាទុកទៅកាន់ម៉ាស៊ីនមេរបស់យើង។ យើងណែនាំយ៉ាងដាច់អហង្ការថាអ្នកមិនត្រូវចែករំលែកព័ត៌មានពាក្យសម្ងាត់របស់អ្នកទេដើម្បីការពារពីការលួចគណនី Xiaomi របស់អ្នកដោយអ្នកដទៃ។
B. ការបំពេញព័ត៌មានគណនី
ខណៈពេលកំពុងប្រើប្រាស់សេវាកម្ម Xiaomi ច្រើនផ្សេងគ្នា អ្នកអាចទទួលបានគុណភាពសេវាកម្ម និងបទពិសោធន៍អ្នកប្រើប្រាស់ប្រសើរជាងមុន ដោយបន្ថែមព័ត៌មានគោលទៅក្នុងប្រវិត្តិរូបព័ត៌មានគណនី Xiaomi របស់អ្នក រួមទាំងរូបថតប្រវត្តិរូប ឈ្មោះហៅក្រៅ ភេទ និងប្រទេស ឬតំបន់ ព្រមទាំងបង្កើតសំណួរសម្ងាត់សម្រាប់គោលបំណងសុវត្ថិភាពផងដែរ។ ប្រសិនបើអ្នកជ្រើសរើសមិនផ្តល់ព័ត៌មាននេះ វានឹងមិនប៉ះពាល់ដល់ការប្រើប្រាស់សេវាកម្មគោល និងមុខងារនៃគណនី Xiaomi របស់អ្នកទេ។
1.1.2 មុខងារពិសេសចាំបាច់សម្រាប់ធានាក្នុងការបង្កើតគណនី និងសុវត្ថិភាពការចុះឈ្មោះចូល
ដើម្បីបង្កើនសុវត្ថិភាពប្រព័ន្ធ នៅពេលអ្នកប្រើផលិតផល និង/ឬសេវាកម្មរបស់យើង ការពារការក្លែងបន្លំបោកប្រាស់គេហទំព័របន្លំ និងការពារសុវត្ថិភាពគណនី យើងនឹងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកតាមរយៈការផ្ទៀងផ្ទាត់ SMS ក៏ដូចជាការផ្ទៀងផ្ទាត់បន្ទាប់បន្សំនៅពេលចាំបាច់។ ជាចុងក្រោយនេះ យើងនឹងប្រមូលលេខកូដផ្ទៀងផ្ទាត់ SMS និងលេខកូដផ្ទៀងផ្ទាត់បន្ទាប់បន្សំ។
យើងក៏នឹងប្រមូលការបង្កើតគណនីចំនួនដងនៃការចុះឈ្មោះចូលគណនី ព័ត៌មានដែលទាក់ទងនឹងឧបករណ៍ (ដូចជា IMEI/OAID (នៅលើ Android Q) ម៉ូដែលឧបករណ៍ និងកំណែប្រព័ន្ធប្រតិបត្តិការ) ព័ត៌មានឧបករណ៍ចាប់សញ្ញាឧបករណ៍ (ដូចជា ដូចជាល្បឿន angular និងការបង្កើនល្បឿន) និងព័ត៌មានបណ្តាញ (ដូចជាអាសយដ្ឋាន IP ដែលប្រើជាទូទៅនៅពេលចុះឈ្មោះចូល) ដើម្បីវិនិច្ឆ័យថាតើការបង្កើតគណនី ឬបរិស្ថានការចូលមានសុវត្ថិភាពឬអត់។
1.2 អ្នកត្រូវបានជូនដំណឹង នៅពេលដែលយើងប្រមូល និងប្រើប្រាសព័តមានផ្ទាល់ខ្លួនដោយគ្មានការយល់ព្រមពីអ្នកបើ៖
1.2.1 ព័ត៌មានផ្ទាល់ខ្លួនមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ និងការការពារជាតិ
1.2.2 ព័ត៌មានផ្ទាល់ខ្លួនមានសារៈសំខាន់សម្រាប់សុវត្ថិភាពសាធារណៈ, សុខភាពសាធារណៈ និងផលប្រយោជន៍សាធារណៈសំខាន់ៗ
1.2.3 ព័ត៌មានផ្ទាល់ខ្លួនដែលពាក់ព័ន្ធនឹងការស៉ើបអង្កេតបទឧក្រិដ្ឋ, ការកាត់ទោស, ការកាត់ក្តី ឬការអនុវត្តសាលក្រម
1.2.4 ព័ត៌មានផ្ទាល់ខ្លួនដែលសំខាន់សម្រាប់ការការពារសិទ្ធីស្របច្បាប់ (រួមទាំងជីវិត និងទ្រព្យសម្បត្តិ) និងផលប្រយោជន៍នៃម្ចាស់ព័តមាននោះ ឬអ្នកដទៃ ប៉ុន្តែវាមានការលំបាកក្នុងការសុំការយល់ព្រមពីម្ចាស់
1.2.5 ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានដាក់ជាសាធារណៈដោយការសម្រេចចិត្តរបស់ម្ចាស់
1.2.6 ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានប្រមូលពីប្រភពសាធារណៈ ដូចជាការរាយការណ៍ព័ត៌មាន ឬសេចក្តីប្រកាសរបស់រដ្ឋាភិបាល
1.2.7 ព័ត៌មានផ្ទាល់ខ្លួនដែលសំខាន់សម្រាប់ពួកយើងក្នុងការចុះកិច្ចសន្យា ដូចដែលបានទាមទារដោយអ្នក
1.2.8 ព័ត៌មានផ្ទាល់ខ្លួនដែលមានសារៈសំខាន់ដើម្បីរក្សាសុវត្ថិភាព និងស្ថេរភាពប្រតិបត្តិការផលិតផល និង/ឬ សេវាកម្មផ្តល់ឱ្យ ដែលមានដូចជា ការរុករក និងដោះស្រាយកំហុសនៃផលិតផល និង/ឬ សេវាកម្ម។
1.2.9 ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវការសម្រាប់ព័ត៌មានស្របច្បាប់ និង
1.2.10 ព័ត៌មានផ្ទាល់ខ្លួនដែលមិនត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងលទ្ធផលស្ថិតិ ឬការស្រាវជ្រាវ ដែលបម្រើផលប្រយោជន៍សាធារណៈ។
1.3 ការប្រមូលព័ត៌មានផ្ទាល់ខ្លួនពីប្រភពភាគីទីបី
នៅពេលទទួលបានការអនុញ្ញាតដោយច្បាប់ យើងខ្ញុំនឹងប្រមូលព័ត៌មានអំពីលោកអ្នកពីប្រភពភាគីទីបី។ ឧទាហរណ៍ អ្នកអាចអនុញ្ញាតឱ្យមានការផ្គូផ្គងគណនីដែលជាភាគីទីបីជាមួយនិងគណនី Xiaomi របស់អ្នក ដោយចូលគណនីភាគីទីបី ដើម្បីប្រើប្រាស់សេវាកម្ម Xiaomi ឬផ្តល់សិទ្ធិឱ្យរូបថតប្រវត្តិរូប ឈ្មោះហៅក្រៅ ឬព័ត៌មានផ្សេងទៀតរបស់អ្នកត្រូវបាននាំចូលទៅកាន់វេទិកាភាគីទីបី ឬដើម្បីគោលបំណងគ្រប់គ្រងហានិភ័យ យើងអាចទទួលបានព័ត៌មានទាក់ទងនឹងសុវត្ថិភាពនៃការបង្កើតគណនី បរិស្ថានដែលប្រើប្រាស់ចូលគណនីរបស់អ្នក (ដូចជាទិន្នន័យកម្រិតហានិភ័យនៃលេខទូរសព្ទ) តាមរយៈភាគីទីបី។
1.4 ព័ត៌មានដែលមិនមានអត្តសញ្ញាណផ្ទាល់ខ្លួន
យើងខ្ញុំក៏អាចប្រមូលព័តមានប្រភេទផ្សេងទៀតផងដែរ ដែលមិនភ្ជាប់ដោយផ្ទាល់ ឬដោយប្រយោលទៅបុគ្គលណាម្នាក់ (ហើយដែលមិនត្រូវបានកំណត់ថាជាព័តមានផ្ទាល់ខ្លួន)។ ព័ត៌មាននេះអាចរួមបញ្ចូលទិន្នន័យស្ថិតិដែលបានបង្កើតនៅពេលអ្នកប្រើសេវាកម្មណាមួយ ដូចជាកំណត់ត្រាចូល/ចេញ កំណត់ត្រាអន្តរកម្ម និងកំណត់ត្រាកំហុសនៅពេលអ្នកប្រើសេវាកម្មគណនី Xiaomi ។ គោលបំណងសម្រាប់ការប្រមូលបែបនេះ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាកម្មនានាដែលយើងខ្ញុំផ្តល់ជូនលោកអ្នក។ ប្រភេទនិងចំនួនព័ត៌មានដែលបានប្រមូល អាស្រ័យលើរបៀបដែលលោកអ្នកប្រើផលិតផល និង/ឬ សេវាកម្មរបស់យើង។ យើងប្រមូលព័ត៌មានបែបនេះ។ នៅក្នុងទម្រង់រួមរបស់វា ទិន្នន័យមិនមែនជាព័ត៌មានផ្ទាល់ខ្លួន ហើយមិនអាចប្រើដើម្បីកំណត់អត្តសញ្ញាណអ្នកបានទេ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើយើងបញ្ចូលព័ត៌មានដែលមិនមានអត្តសញ្ញាណផ្ទាល់ខ្លួនជាមួយព័ត៌មានផ្ទាល់ខ្លួនព័ត៌មាន រួមបញ្ចូលគ្នាបែបនេះនឹងត្រូវបានចាត់ទុកជាព័ត៌មានផ្ទាល់ខ្លួនដរាបណាវានៅតែរួមបញ្ចូលគ្នា។
2. ចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបី
ដើម្បីធានាថា យើងផ្តល់ជូនអ្នកនូវសេវាកម្មដែលបានពិពណ៌នានៅក្នុងគោលការណ៍ឯកជនភាពនេះ យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនចាំបាច់ជាមួយដៃគូរបស់យើង និងភាគីទីបីផ្សេងទៀត រួមទាំង៖
នៅពេលអ្នកចូលកម្មវិធីដោយប្រើគណនី Xiaomi នៅលើគេហទំព័រ ឬកម្មវិធីរបស់ភាគីទីបី យើងនឹងចែករម្លែកឈ្មោះហៅក្រៅ រូបថតប្រវត្តិរូប និងព័ត៌មានផ្សេងទៀតរបស់អ្នក (អាស្រ័យលើលក្ខណៈនៃសេវាកម្ម និងផលិតផលរបស់ភាគីទីបី) ជាមួួយនិងភាគីទីបី។ ប្រសិនបើអ្នកមិនចង់អនុញ្ញាតឱ្យភាគីទីបីចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទេ សូមកុំផ្តល់ការអនុញ្ញាត។
សូមចំណាំថា យើងនឹងធានាសុវត្ថិភាពនៃព័ត៌មានរបស់អ្នកតាមរយៈមធ្យោបាយដូចជាការចាក់សោកូដ ប៉ុន្តែការដោះស្រាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយភាគីទីបីគឺស្ថិតនៅក្រោមគោលការណ៍ឯកជនភាពរបស់ភាគីទីបីដែលពាក់ព័ន្ធ។ ដោយហេតុផលនេះ យើងសូមណែនាំឱ្យអ្នកអានគោលការណ៍ឯកជនភាពរបស់ភាគីទីបី ដូចអ្នកអានគោលការណ៍ឯកជនភាពរបស់យើងដែរ។ អ្នកអាចបោះបង់ការអនុញ្ញាតសម្រាប់ភាគីទីបីនៅពេលណាក៏បាននៅក្នុង "គណនី និង សិទ្ធិ" នៅលើ https://account.xiaomi.com/ ។
ផ្នែកមួយនៃមាតិកាសេវាកម្មសម្រាប់គណនី Xiaomi ត្រូវបានផ្តល់ឱ្យដោយអ្នកផ្តល់សេវាកម្មរបស់ភាគីទីបី។ សម្រាប់ហេតុផលនេះ យើងត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមួយចំនួនដល់អ្នកផ្តល់សេវាកម្មទាំងនេះ។ ខាងក្រោមនេះគឺជាករណីដែលយើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយអ្នកផ្តល់សេវាកម្មភាគីទីបី។ ប្រសិនបើយើងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបី នោះយើងនឹងចាត់វិធានការសមស្រប ដើម្បីធានាសុវត្ថិភាពនៃដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក រួមទាំងប៉ុន្តែមិនកំណត់ចំពោះការអ៊ិនគ្រីប(ចាក់សោកូដ)ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឡើយា។ យើងនឹងពិនិត្យមើលដោយសមហេតុផលនូវបរិស្ថានសុវត្ថិភាពទិន្នន័យរបស់ក្រុមហ៊ុន និងអង្គភាពដែលយើងចែករំលែកព័ត៌មានផ្ទាល់ខ្លួន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណើរការទិន្នន័យជាមួយពួកគេ។ យើងនឹងតម្រូវឱ្យភាគីទីបីចាត់វិធានការឱ្យបានគ្រប់គ្រាន់ ដើម្បីការពារព័ត៌មានរបស់អ្នក និងគោរពយ៉ាងតឹងរ៉ឹងចំពោះច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងតម្រូវការបទប្បញ្ញត្តិ។
អ្នកផ្តល់សេវាកម្មកម្មវិធីផ្ញើសារ
គោលការណ៍ឯកជនភាព NXCLOUD ASIA PTE. LTD. ៖ https://www.nxcloud.com/privacyPolicy
3. គោលការណ៍នៃការរក្សាទុក
យើងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនសម្រាប់រយៈពេលចាំបាច់ក្នុងគោលបំណងនៃការប្រមូលព័ត៌មានដែលបានពិពណ៌នានៅក្នុងគោលការណ៍ឯកជនភាពនេះ ឬតាមតម្រូវការនៃច្បាប់ជាធរមាន។ យើងខ្ញុំនឹងឈប់រក្សាទុក និងលុបចោល ឬទុកជាអនាមិកព័ត៌មានផ្ទាល់ខ្លួននៅពេលគោលបំណងនៃការប្រមូលត្រូវបានបំពេញ ឬបន្ទាប់ពីយើងខ្ញុំបញ្ជាក់ពីសំណើរបស់អ្នក ដើម្បីលុបចោល ឬបន្ទាប់ពីយើងខ្ញុំបញ្ឈប់ដំណើរការផលិតផលឬសេវាកម្មដែលស្របគ្នានេះ។ លើកលែងតែព័ត៌មាននេះជាព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំកំពុងដំណើរការដើម្បីផលប្រយោជន៍សាធារណៈ វិទ្យាសាស្រ្ត ការស្រាវជ្រាវប្រវត្តិសាស្រ្ត ឬគោលបំណងស្ថិតិ។ យើងនឹងបន្តរក្សាព័ត៌មានប្រភេទនេះឱ្យបានយូរជាងរយៈពេលរក្សាទុកស្តង់ដាររបស់វា ដែលត្រូវបានអនុញ្ញាតដោយផ្អែកលើច្បាប់ដែលអាចអនុវត្តបាន ទោះបីជាដំណើរការទិន្នន័យបន្ថែមទៀតមិនទាក់ទងនឹងគោលបំណងដើមនៃការប្រមូលក៏ដោយ។
4. សិទ្ធិរបស់អ្នក
4.1 ការត្រួតពិនិត្យសំណុំកំណត់ (Settings)
យើងទទួលស្គាល់ថា កង្វល់នៃឯកជនភាពគឺខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ដូច្នេះយើងខ្ញុំផ្តល់ជូនឧទាហរណ៍អំពីវិធីសាស្រ្តនានាសម្រាប់លោកអ្នក ដើម្បីកំណត់លក្ខខណ្ឌតឹងរ៉ឹងចំពោះការប្រមូល ការប្រើប្រាស់ ការបង្ហាញ ឬដំណើរការព័តមានផ្ទាល់ខ្លួនរបស់អ្នក និងគ្រប់គ្រងសំណុំកំណត់សិទ្ធិឯកជនភាព (privacy settings) របស់អ្នក៖
• ចូលមើល និងធ្វើបច្ចុប្បន្នភាពព័ត៌មានសុវត្ថិភាពរបស់គណនីអ្នក ព័ត៌មានផ្ទាល់ខ្លួន ការអនុញ្ញាត និងការគ្រប់គ្រងឧបករណ៍នៅលើឧបករណ៍របស់អ្នកនៅក្នុងការកំណត់ > គណនី Xiaomi ឬដោយការចូលទៅកាន់ https://account.xiaomi.com;
ការចុះឈ្មោះចូល ឬចេញនៃគណនី Xiaomi។
ប្រសិនបើលោកអ្នកបានយល់ព្រមកាលពីមុនជាមួយយើងខ្ញុំដោយប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងនានាខាងលើនោះ លោកអ្នកអាចផ្លាស់ប្តូរចិត្តរបស់អ្នកនៅពេលណាមួយក៏បាន ដោយសរសេរជាលាយលក្ខណ៍អក្សរ ឬផ្ញើអ៊ីម៉ែលមកយើងខ្ញុំតាម https://privacy.mi.com/support ។
4.2 សិទ្ធិរបស់អ្នកចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
ដោយផ្អែកលើច្បាប់និងបទប្បញ្ញត្តិដែលអាចអនុវត្តបានអ្នកអាចមានសិទ្ធិទទួលបានការកែតម្រូវលុបចោល (និងសិទ្ធិផ្សេងៗទៀត) ទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនដែលយើងមានទាក់ទងនឹងអ្នក (តទៅនេះជាការស្នើសុំ) ។ សិទ្ធិទាំងនេះនឹងត្រូវស្ថិតក្រោមការលើកលែង និងការលើកលែងជាក់លាក់ក្រោមច្បាប់ជាធរមាន។
អ្នកក៏អាចចូលប្រើ និងធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួននៅក្នុងគណនី Xiaomi របស់អ្នកតាមរយៈ https://account.xiaomi.com ឬដោយការចូលទៅកាន់គណនីរបស់អ្នកនៅលើឧបករណ៍របស់អ្នក។ សម្រាប់ព័ត៌មានបន្ថែមសូមផ្ញើសារ ឬ ទំនាក់ទំនងតាមរយៈ https://privacy.mi.com/support ។
វានឹងជួយយើងឱ្យដំណើរការសំណើរបស់អ្នកយ៉ាងមានប្រសិទ្ធិភាពបំផុត ប្រសិនបើវាត្រូវនឹងលក្ខខណ្ឌដូចខាងក្រោម៖
• ការស្នើសុំត្រូវបានបញ្ជូនតាមរយៈបណ្តាញស្នើសុំផ្តាច់មុខរបស់ក្រុមហ៊ុន Xiaomi ដែលបានរៀបរាប់លម្អិតខាងលើនិងសម្រាប់ការពារសុវត្ថិភាពព័ត៌មានរបស់អ្នក សំណើរបស់អ្នកគួរតែសរសេរជាលាយលក្ខណ៍អក្សរ (លើកលែងតែច្បាប់ក្នុងតំបន់ទទួលស្គាល់ការស្នើសុំផ្ទាល់មាត់) ។
• អ្នកផ្តល់ព័ត៌មានគ្រប់គ្រាន់ដើម្បីឱ្យក្រុមហ៊ុន Xiaomi អាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកនិងធានាថា អ្នកជាប្រធានបទទិន្នន័យ ឬត្រូវបានផ្តល់សិទ្ធិស្របច្បាប់ ដើម្បីធ្វើសកម្មភាពក្នុងនាមអ្នកទិន្នន័យ។
នៅពេលយើងខ្ញុំទទួលបានព័ត៌មានគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថាសំណើរបស់អ្នកអាចដំណើរការបាននោះ យើងខ្ញុំត្រូវបន្តដំណើរការឆ្លើយតបទៅនឹងសំណើរបស់អ្នកតាមពេលវេលាកំណត់ណាមួយដែលមានចែងនៅក្រោមច្បាប់ស្តីពីការការពារទិន្នន័យដែលត្រូវអនុវត្តរបស់អ្នក។ ព័ត៌មានលម្អិត៖
• ដោយផ្អែកលើតម្រូវការទាមទារដោយច្បាប់ដែលត្រូវអនុវត្តនោះ ឯកសារថតចម្លងមួយច្បាប់នៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលយើងខ្ញុំបានប្រមូលនិងបានដំណើរការនោះ នឹងត្រូវផ្តល់ជូនលោកអ្នកតាមសំណើរបស់អ្នកដោយឥតគិតថ្លៃ។ ចំពោះសំណើបន្ថែមណាមួយសម្រាប់ព័ត៌មានដែលពាក់ព័ន្ធនោះ យើងខ្ញុំអាចគិតកម្រៃសមរម្យដោយផ្អែកលើថ្លៃចំណាយរដ្ឋបាលជាក់ស្តែងដោយយោងទៅតាមច្បាប់ដែលត្រូវអនុវត្ត។
• ប្រសិនបើព័ត៌មានណាមួយដែលយើងខ្ញុំកំពុងរក្សាទុកអំពីលោកអ្នកមិនត្រឹមត្រូវឬមិនពេញលេញនោះ អ្នកមានសិទ្ធិទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលបានកែតម្រូវ ឬបានបំពេញដោយផ្អែកលើគោលបំណងនៃការប្រើប្រាស់។
• ដោយផ្អែកលើតម្រូវការទាមទារនៃច្បាប់ដែលត្រូវអនុវត្តនោះ លោកអ្នកមានសិទ្ធិស្នើសុំលុបចោលឬដកចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលមិនមានហេតុផលតាមផ្លូវច្បាប់សម្រាប់យើងខ្ញុំ ដើម្បីបន្តរក្សាទុកប្រើប្រាស់វា។ យើងខ្ញុំត្រូវគិតពិចារណាលើមូលដ្ឋានដែលទាក់ទងនឹងការស្នើសុំលុបចោលរបស់អ្នក និងចាត់វិធានការសមហេតុផល ដែលរួមមានវិធានការបច្ចេកទេសផងដែរ។ សូមចំណាំថា យើងប្រហែលជាមិនអាចលុបព័ត៌មានភ្លាមៗចេញពីប្រព័ន្ធបម្រុងទុកបានទេ ដោយសារការរឹតបន្តឹងផ្នែកច្បាប់ជាធរមាន និង/ឬកម្រិតបច្ចេកវិទ្យាសុវត្ថិភាព។ ប្រសិនបើការណ៍នេះជាករណីដែលយើងខ្ញុំនឹងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយសុវត្ថិភាព ហើយញែកវាចេញពីដំណើរការណាមួយបន្ថែមទៀត រហូតដល់មានការបម្រុងទុកនេះ អាចលុបចោលឬកំណត់ជាអនាមិក។
យើងមានសិទ្ធិបដិសេធមិនដំណើរការសំណើដែលមិនមានអត្ថន័យ បង្ហាញឱ្យឃើញដោយគ្មានមូលដ្ឋាន ឬហួសហេតុ សំណើដែលបំផ្លាញសិទ្ធិឯកជនភាពរបស់អ្នកដទៃ សំណើដែលមិនប្រាកដនិយមខ្លាំង និងសំណើដែលទាមទារការងារបច្ចេកទេសមិនសមាមាត្រ ក៏ដូចជាសំណើដែលមិនត្រូវបានទាមទារនៅក្រោមច្បាប់មូលដ្ឋាន។ ទាក់ទងនឹងព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងទាក់ទងនឹងព័ត៌មានដែលបានផ្តល់ឱ្យក្រោមលក្ខខណ្ឌសម្ងាត់។ ប្រសិនបើយើងខ្ញុំជឿជាក់ថាការយល់ឃើញជាក់លាក់អំពីសំណើលុបចោលឬចូលប្រើព័ត៌មាននេះ អាចបណ្តាលឱ្យមានភាពប្រាសចាកសិទ្ធិរបស់យើងដើម្បីប្រើប្រាស់ព័ត៌មានត្រឹមត្រូវតាមច្បាប់សម្រាប់គោលបំណងប្រឆាំងនឹងការក្លែងបន្លំនិងការការពារសុវត្ថិភាពដែលបានបញ្ជាក់ខាងលើនេះ វាក៏អាចត្រូវបានបដិសេធផងដែរ។
4.3 ការដកចេញការយល់ព្រម
• លោកអ្នកអាចដកចេញការយល់ព្រមរបស់អ្នកដែលបានផ្តល់ជូនយើងខ្ញុំសម្រាប់គោលបំណងជាក់លាក់ណាមួយតាមរយៈការដាក់សំណើ ដែលរួមមានការប្រមូល ការប្រើប្រាស់ និង/ឬ ការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាកម្មសិទ្ធិ ឬការគ្រប់គ្រងរបស់យើង។ ការដកចេញនូវការយល់ព្រមរបស់អ្នកចំពោះគណនី Xiaomi ក៏នឹងលុបចោលគណនី Xiaomi របស់អ្នកផងដែរ។ អ្នកក៏អាចទាក់ទងមកយើងតាមរយៈ https://privacy.mi.com/support ដើម្បីស្នើសុំការលុបចោល។ យើងខ្ញុំនឹងដំណើរការសំណើរបស់អ្នកក្នុងរយៈពេលសមស្របមួយ ដោយគិតចាប់ពីពេលដែលសំណើនេះបានធ្វើឡើង ហើយបន្ទាប់មកមិនប្រមូល ប្រើ និង/ឬ បង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក តាមសំណើរបស់អ្នក។
• សូមប្រយ័ត្ន៖ សូមទទួលស្គាល់ថា ការដកហូតយល់ព្រមរបស់អ្នកអាចនាំឱ្យមានផលវិបាកផ្នែកច្បាប់មួយចំណួន។ លើសពីនេះ អ្នកអាចនឹងមិនបន្តទទួលបានអត្ថប្រយោជន៍ពេញលេញនៃផលិតផល និងសេវាកម្មរបស់ Xiaomi នោះទេ អាស្រ័យលើកម្រិតអនុញ្ញាតិដែលអ្នកផ្តល់ឱ្យយើងដើម្បីដំណើរការព័ត៌មានរបស់អ្នកនៅពេលអ្នកប្រើគណនី Xiaomi។ ការដកចេញការយល់ព្រម ឬការផ្តល់សិទ្ធិអនុញ្ញាតរបស់អ្នក នឹងមិនមានផលប៉ះពាល់ដល់សុពលភាពនៃដំណើរការរបស់យើង ដែលបានអនុវត្តដោយផ្អែកលើការយល់ព្រមរហូតដល់ចំណុចនៃការដកចេញនេះ។
4.4 ការបោះបង់ ឬលុបចោលសេវាកម្ម ឬគណនី
ប្រសិនបើអ្នកចង់លុបចោលគណនី Xiaomi របស់អ្នក អ្នកអាចធ្វើដូច្នេះបានដោយធ្វើតាមជំហាននៅក្នុងការកំណត់ > គណនី Xiaomi > ជំនួយ > លុបគណនី ឬដោយចូលទៅកាន់ https://account.xiaomi.com។
សូមចំណាំថាការលុបចោលគណនី Xiaomi នឹងរារាំងអ្នកពីការប្រើប្រាស់រាល់គ្រប់ផលិតផល និងសេវាកម្ម Xiaomi។ ដើម្បីការពារសិទ្ធិស្របច្បាប់របស់អ្នកនិងអ្នកដទៃទៀត យើងខ្ញុំនឹងធ្វើការកាត់សេចក្តីថា គួរនឹងគាំទ្រការស្នើសុំការលុបចោលរបស់អ្នកឬទេ ដោយធ្វើការផ្អែកទៅលើសេវាកម្ម និងផលិតផលនានា របស់ Xiaomi ដែលអ្នកប្រើ។ ឧទាហរណ៍ប្រសិនបើនៅមានការទាក់ទងទឹកប្រាក់ពីគណនីរបស់អ្នក យើងមិនអាចគាំទ្រសំណើរបស់អ្នកភ្លាមៗទេ។
5. ទាក់ទងយើងខ្ញុំ
ប្រសិនបើអ្នកមានយោបល់ឬសំណួរណាមួយអំពីគោលការណ៍ឯកជនភាពនេះ ឬសំណួរណាមួយទាក់ទងនឹងការប្រមូលការប្រើប្រាស់ ឬការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក សូមទាក់ទងមកយើងខ្ញុំដោយសេរីដោយចូលទៅកាន់ https://privacy.mi.com/support។ សូមនិយាយឬសរសេរ "គោលការណ៍ឯកជនភាព" នៅក្នុងសារទំនាក់ទំនងរបស់អ្នក។ នៅពេលយើងទទួលបានសំណួរអំពីព័ត៌មានផ្ទាល់ខ្លួន ឬសំណើដើម្បីទាញយក ឬចូលប្រើធាតុ យើងមានក្រុមជំនាញដែលដោះស្រាយកង្វល់បែបនេះ។ ប្រសិនបើសំណួររបស់អ្នកពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗនោះ យើងខ្ញុំអាចស្នើសុំលោកអ្នកនូវព័ត៌មានបន្ថែមទៀត។ ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះការឆ្លើយតបដែលលោកអ្នកបានទទួលនោះទេ លោកអ្នកអាចប្រគល់ជូនបណ្តឹងតវ៉ានេះទៅអាជ្ញាធរផ្នែកនិយតកម្មពាក់ព័ន្ធនៅក្នុងដែនសមត្ថកិច្ចរបស់អ្នក។ ប្រសិនបើលោកអ្នកប្រឹក្សាយោបល់ជាមួយយើង យើងខ្ញុំនឹងផ្តល់ព័ត៌មានអំពីបណ្តាញបណ្តឹងតវ៉ាដែលពាក់ព័ន្ធ ដែលអាចត្រូវអនុវត្តដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់អ្នក។
អាសយដ្ឋានប្រអប់សំបុត្រ៖
#006, 6th Floor, Building 6, 33 Xi'erqi Middle Road, Haidian District, Beijing
China 100085
Xiaomi Technologies Singapore Pte. Ltd.
1 Fusionopolis Link #04-02/03 Nexus @One-North
Singapore 138542
សម្រាប់អ្នកប្រើប្រាស់នៅតំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) ៖
Xiaomi Technology Netherlands B.V.
Room 04-106, Wework Strawinskylaan 4117 4th Floor, Atrium North Tower Amsterdam, 1017XD